បាល់ទាត់អន្តរជាតិ
PSG ឈានដល់កិច្ចព្រមព្រៀងខ្ចីជើង Hakim Ziyech
ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Hakim Ziyech ហើយ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2022-2023 នេះ។
យ៉ាងណាមិញក្លឹបតោខៀវ Chelsea ក៏បានផ្ដល់ភ្លើងខៀវដល់កីឡាករសញ្ជាតិម៉ារ៉ុករូបនេះផងដែរ ក្នុងការសម្រេចចិត្តចាកចេញពី Stamford Bridge បន្ទាប់ពីពួកគេបាននាំយកខ្សែប្រយុទ្ធចំណូលថ្មីជាច្រើនដូចជា Joao Felix, Mykhaylo Mudryk និង Noni Madueke។
កាលពីដើមខែមករាកន្លងទៅ Hakim Ziyech ត្រូវបានដឹងថា បានជួបពិភាក្សាជាមួយក្លឹប AC Milan ប៉ុន្តែក្លឹបម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ ទំនងជាបានដកខ្លួនចេញពីការចង់បានខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះ ដោយសារតែប្រាក់ឈ្នួលគាត់ថ្លៃពេក។
យោងតាមអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ពេលនេះ PSG និង Chelsea បានឈានដល់កិច្ចព្រមព្រៀងខ្ចីជើង Hakim Ziyech ហើយ។ យ៉ាងណាការចូលរួមជាមួយក្រុមរបស់លោក Christophe Galtier របស់ Ziyech ទៅ Parc des Princes មិនមានដាក់លក្ខខណ្ឌទិញផ្ដាច់កុងត្រានោះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha