បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធម្នាក់នៃក្របខ័ណ្ឌ Premier League ប្រាប់ឲ្យបិសាចក្រហមលក់ David de Gea និង Marcus Rashford នៅរដូវក្តៅនេះ
អតីតខ្សែប្រយុទ្ធនៃក្របខ័ណ្ឌ Premier League លោក Kevin Phillips បានផ្តល់ដំបូន្មានដ៏គួរឲ្យចាប់អារម្មណ៍មួយ ដល់ក្លឹបបិសាចក្រហម Manchester United ដោយលោកលើកឡើងថា ក្លឹបគួរតែចែកផ្លូវជាមួយ David de Gea និង Marcus Rashford នៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធ Marcus Rashford បានស្ថិតក្នុងរដូវកាលដ៏អាក្រក់បំផុតក្នុងអាជីពរបស់គាត់នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានតែ 5 គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 32 ប្រកួត។ ទន្ទឹមនឹងនេះដែរ De Gea បានក្លាយជាកីឡាករល្អបំផុតរបស់ក្លឹបនៅរដូវកាលនេះ ដោយរក្សាបាន Clean Sheet ប្រាំបួនដង ក្នុង 43 ប្រកួត។
ក្លឹបបិសាចក្រហម Manchester United បាននឹងបញ្ចប់យុទ្ធនាការដ៏គួរឲ្យសង្វេគនារដូវកាលឆ្នាំ 2021-22 នេះ។ ពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងក្របខណ្ឌ Premier League មាន 5 ពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ដែលមាន 2 ប្រកួតក្នុងដៃបន្ថែមទៀត។ អ្នកចាត់ការថ្មី Erik ten Hag ត្រូវបានគេរំពឹងថា នឹងកែប្រែបញ្ហាគ្រប់យ៉ាងសម្រាប់ក្លឹបបិសាចក្រហម នារដូវកាលក្រោយ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត