បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធមួយរូបរបស់ក្លឹប Al-Ittihad
ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Al-Ittihad គឺកីឡាករ Jota ត្រូវបានគេរាយការណ៍ថា នឹងចូលរួមជាមួយក្រុមរបស់លោក Ange Postecoglou នៅខែមករាដើមឆ្នាំក្រោយ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ដែលមានឈ្មោះពេញថា João Pedro Neves Filipe រូបនេះ ធ្លាប់ជាអតីតកូនក្រុមរបស់គ្រូបង្វឹករបស់លោក Postecoglou ពេលគាត់លេងនៅក្លឹប Celtic។
ក្នុងអំឡុងពេលនៅជាមួយក្លឹប Celtic កីឡាករឆ្នើមរូបនេះ រកបានគ្រាប់បាល់សរុប 28 គ្រាប់ ក្នុងការបង្ហាញខ្លួន 83 ប្រកួតក្នុងក្របខណ្ឌលីគកំពូល Scottish Premiership។ ដោយសារទម្រង់លេងដ៏ល្អជាមួយ Celtic កីឡាករវ័យ 24 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ក្លឹបម្ចាស់ជើងឯកអារ៉ាប់ Al-Ittihad ដោយពួកគេបានចាយប្រាក់ 25 លានផោន ដើម្បីទិញគាត់យកទៅទឹកដីមជ្ឈិមបូព៌ា។
Jota បានបង្ហាញខ្លួន 12 ប្រកួត ជាមួយក្លឹបថ្មី Al-Ittihad ហើយនៅពេលនេះគាត់ត្រូវបានហាមឃាត់រយៈពេល 3 ខែ ដោយមិនមានសិទ្ធិលេងក្នុងការប្រកួតក្របខ័ណ្ឌកំពូលឡើយ។ យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា Jota កំពុងតែចាប់អារម្មណ៍នឹងការផ្លាស់ទៅទឹកដីអង់គ្លេស ដោយត្រឡប់ទៅជួបជុំជាមួយអតីតគ្រូបង្វឹកចាស់របស់ខ្លួនលោក Postecoglou វិញ នៅ Tottenham Hotspur។ កីឡាករវ័យ 24 ឆ្នាំរូបនេះ សង្ឃឹមថា គាត់អាចនឹងក្លាយជាកីឡាករលេចធ្លោរឡើង និងមានឱកាសលេងច្រើនក្រោមការដឹកនាំរបស់ Postecoglou។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ16 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ