បាល់ទាត់អន្តរជាតិ
Liverpool បោះបង់ក្ដីស្រមៃក្នុងការចុះហត្ថលេខាលើ Mbappe
ក្លឹបបាល់ទាត់របស់អង់គ្លេស Liverpool បានបដិសេធ និងបោះបង់ការទិញយកខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG ហើយ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយអ្នកកាសែត Florian Plettenberg។ យោងតាមប្រភពដដែលបានអះអាងបន្ថែមទៀតថា ការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មិនមែនជាអាទិភាពសម្រាប់ហង្សក្រហមនោះទេ ព្រោះពួកគេដឹងថា Real Madrid គឺជាបេក្ខភាពសំខាន់ក្នុងការទិញ Mbappe។
កីឡាករសញ្ជាតិបារាំងរូបនេះ នៅមានកុងត្រាត្រឹមតែ 1 ឆ្នាំចុងក្រោយប៉ុណ្ណោះជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយមជ្ឈដ្ឋានបាល់ទាត់បានដឹងរួចជាស្រេចហើយថា គាត់មានចេតនាក្នុងការចាកចេញទៅចូលរួមជាមួយក្លឹប Real Madrid ដែលជាក្លឹបក្នុងក្ដីសុបិនរបស់គាត់តាំងពីយូរមកហើយ។
សព្វថ្ងៃនេះ Kylian Mbappe ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់ ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យរបស់គាត់ ដែលអាចលេងជាខ្សែប្រយុទ្ធកណ្ដាលក៏បាន និងជាខ្សែប្រយុទ្ធស្លាបក៏បាន។ កីឡាករឆ្នើមដែលមានល្បឿនលឿនរូបនេះ បានបង្ហាញខ្លួន 17 ប្រកួត នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង។ តម្លៃខ្លួនបច្ចុប្បន្នរបស់គាត់ (ផ្អែកតាម Transfermarkt) ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃផ្ទេររហូតដល់ 180 លានអឺរ៉ូថែមទៀតផង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!