បាល់ទាត់អន្តរជាតិ
Ronald Araujo ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីរងរបួសក្បាល
ខ្សែការពារកណ្ដាល Ronald Araujo របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលរងនូវការប៉ះទង្គិចក្បាល អំឡុងពេលប្រកួតជាមួយ Celta Vigo កាលពីយប់ថ្ងៃអង្គារ ក្នុងក្របខ័ណ្ឌ La Liga។
នៅក្នុងប្រកួតនោះ Barcelona បានយកឈ្នះក្នុងលទ្ធផល 3-1 ដែលវាជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីរគ្រាប់ និង Memphis Depay មួយគ្រាប់។ ប៉ុន្តែការប្រកួតនេះ កីឡាករម្នាក់របស់ក្លឹប Barcelona បានរងរបួសក្បាលដ៏ធ្ងន់ធ្ងរ។
Araujo និងមិត្តរួមក្រុមរបស់ខ្លួន គឺខ្សែបម្រើ Gavi បានប៉ះទង្គិចគ្នានៅដើមតង់ទី 2 ពេលដែលប្រជែងតែតបាល់នៅលើលំហរអាកាស។ ភ្លាមៗនោះ Araujo នៅអាចលេងបាន ប៉ុន្តែក្រោយមកគាត់បានដេកដួលលើទីលាន និងត្រូវបានគេដឹកចេញភ្លាមៗ តាមរថយន្តសង្គ្រោះបន្ទាប់។ គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពេលមានឧបទ្ទវហេតុនោះ។
បន្ទាប់ពីស្នាក់នៅក្នុងមន្ទីរពេទ្យពេញមួយយប់ ក្លឹប Barcelona បានប្រកាសបញ្ជាក់កាលពីរសៀលថ្ងៃពុធនេះថា Araujo ត្រូវបានធូរស្រាលហើយ និងអាចចាកចេញពីមន្ទីរពេទ្យបាន។ ក្លឹបនឹងធ្វើតេស្ដបន្ថែមទៀត ដើម្បីកំណត់ថា តើគាត់អាចត្រឡប់ចូលហ្វឹកហាត់វិញបាននៅពេលណា។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)