បាល់ទាត់អន្តរជាតិ
Chiellini ប្រកាសចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ!!!
កាលពីម្សិលមិញនេះ មានពត៌មានផ្លូវការណ៍មួយពីខ្សែការពារចាស់វស្សា គឺកីឡាករ Giorgio Chiellini ដោយគាត់បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លឹបសេះបង្កង់ Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 37 ឆ្នាំរូបនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ 3 ក្នុងបញ្ជីឈ្មោះកីឡាករដែលបង្ហាញខ្លួនឲ្យក្លឹប Juventus ច្រើនបំផុត តាមពីក្រោយ Alessandro Del Piero និង Gianluigi Buffon។
Giorgio Chiellini បានធ្វើសេចក្តីប្រកាសជាផ្លូវការណ៍ បន្ទាប់ពីក្រុមរបស់គាត់បានចាញ់ក្រុម Inter Milan 4-2 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីថ្ងៃពុធសប្ដាហ៍នេះ។
ខ្សែការពារ Giorgio Chiellini បានប្រាប់ Sport Mediaset ថា “ខ្ញុំផ្តល់ឱកាសដល់ក្មេងៗជំនាន់ក្រោយ ព្រោះថានៅឆ្នាំក្រោយខ្ញុំនឹងមិននៅទីនេះទៀតទេ។ នៅថ្ងៃច័ន្ទ ខ្ញុំនឹងនិយាយពាក្យលា នៅកីឡដ្ឋានរបស់ខ្ញុំ ហើយការប្រកួតប៉ះ Fiorentina នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ ខ្ញុំនិយាយពាក្យលា ដោយភាពរីករាយចំពោះក្រុមនេះ… Juventus នឹងនៅជាមួយខ្ញុំជានិច្ច”។
គួររំលឹកផងដែរថា Chiellini បានចូលរួមជាមួយ Juventus តាំងពីរឆ្នាំ 2005 មកម្ល៉េះ ដោយផ្ទេរមកពី Fiorentina។ គាត់ គឺជាអតីតកីឡាករយុវជនរបស់ក្លឹប AS Livorno។ Chiellini ធ្លាប់ឈ្នះជើងឯកលីកចំនួន 9 ដង និងពានរង្វាន់ Italian Cup ចំនួន 5 ដង ក្នុងនាមជាកីឡាកររបស់ក្លឹប Juventus។
ប្រភព: EPSN
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)