បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមខ្ចីជើងខ្សែប្រយុទ្ធមួយរូបពីក្លឹប RB Leipzig
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា ត្រៀមនឹងបញ្ចប់ដោយជោគជ័យក្នុងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពាក់កណ្ដាលរដូវកាលនេះ។
យ៉ាងណាមិញ Timo Werner គឺជាអតីតកីឡាករដែលធ្លាប់មានបទពិសោធន៍លេងនៅ Premier League ដោយគាត់ធ្លាប់លេងឲ្យក្លឹបតោខៀវ Chelsea នៅចន្លោះឆ្នាំ 2020 ដល់ 2022។ កីឡាករវ័យ 27 ឆ្នាំរូបនេះ បានត្រឡប់ទៅអតីតក្លឹបចាស់ RB Leipzig វិញ កាលពីរដូវក្ដៅឆ្នាំ 2022 បន្ទាប់ពីមានទម្រង់លេងមិនសូវល្អជាមួយ Chelsea។
ទោះបីជាយ៉ាងណា Werner បានបង្ហាញទម្រង់លេងលេចធ្លោរជាថ្មីម្ដងទៀតជាមួយ RB Leipzig ហើយទើបតែមួយរយៈក្រោយនេះប៉ុណ្ណោះដែលស្ថានភាពដ៏អាក្រក់របស់គាត់ចាប់ផ្ដើមកើតឡើងជាថ្មីម្ដងទៀត ចាប់តាំងពីការមកដល់របស់ខ្សែប្រយុទ្ធ Lois Opendes ដែលដណ្ដើមតំណែងលេងពីកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ។
ដោយឡែក យោងតាមអ្នកសារព័ត៌មានរបស់ Sky ហូឡង់គឺលោក Spurian Plandschland បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Timo Werner បានយល់ព្រមនឹងលក្ខខណ្ឌក្នុងការចាកចេញខ្ចីជើងរយៈពេល 6 ខែទៅទឹកដីអង់គ្លេសហើយ ខណៈដែលក្លឹប Tottenham Hotspur និង RB Leipzig នឹងពិភាក្សាគ្នាចុងក្រោយពីព័ត៌មានលម្អិតនៅថ្ងៃនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or