បាល់ទាត់អន្តរជាតិ
Arsenal ចង់នាំយក Fikayo Tomori មកទឹកដីអង់គ្លេសវិញ
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចង់ចុះហត្ថលេខាលើខ្សែបការពាររបស់ក្លឹប AC Milan គឺកីឡាករ Fikayo Tomori។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ គឺជាអតីតយុវជនដែលប្រសូត្រចេញពីក្លឹបតោខៀវ Chelsea និងបានចាកចេញទៅ San Siro ជាលើកដំបូងក្នុងឆ្នាំ 2021។
ថ្វីត្បិតតែ Fikayo Tomori មិនសូវមានឱកាសបង្ហាញសមត្ថភាព និងកសាងគុណសម្បត្តិជាមួយ Chelsea ក្ដី ប៉ុន្តែគិតចាប់តាំងពីបានចូលរួមជាមួយ AC Milan មក ខ្សែការពារកណ្ដាលរូបនេះ បានបង្ហាញភាពលេចធ្លោរជាខ្លាំង និងបានក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការលើកពាន Serie A របស់ AC Milan កាលពីរដូវកាលឆ្នាំ 2021-2022 ទៀតផង។
Fikayo Tomori បានបង្ហាញខ្លួនសរុប 129 ប្រកួត សម្រាប់ AC Milan ប៉ុន្តែគាត់បានខកខានការប្រកួត 2 លើកចុងក្រោយ នៅរដូវកាលនេះ ដោយមានរបួសសរសៃពួរ។ ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ចុងក្រោយមួយបានអះអាងថា Fikayo Tomori អាចនឹងត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ ស្របពេលដែលក្រុមរបស់លោក Mikel Arteta កំពុងចាប់អារម្មណ៍លើកីឡាករឆ្នើមរូបនេះ។ គេបានអះអាងផងដែរថា Bayern Munich ក៏កំពុងតាមឃ្លាំមើលកីឡាករវ័យ 26 ឆ្នាំរូបនេះដូចគ្នា ប៉ុន្តែ Arsenal ហាក់មានឱកាសខ្ពស់ក្នុងការចុះហត្ថលេខាលើ Fikayo Tomori ច្រើនជាង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Jeremie Frimpong មានភាគរយខ្ពស់ ក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្ដៅនេះ!!!