បាល់ទាត់អន្តរជាតិ
Man United ចាប់អារម្មណ៍លើកីឡាករ 3 រូបរបស់ Barcelona
យោងតាមរបាយការណ៍ពី Todofichajes បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Barcelona ចំនួន 3 នាក់ ហើយពួកគេត្រៀមនឹងចរចាលើកីឡាករទាំងនោះក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
បន្ទាប់ពីការប្រកួតជុំទី 28 នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League ក្រុមរបស់លោក Erik ten Hag បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងតារាងលីគ។ ទន្ទឹមនឹងនេះដែរសម្រាប់ Barcelona ពួកគេមាននៅតែមានទម្រង់លេងដ៏ល្អ បើទោះបីជាកំពុងនាំមុខដោយ Real Madrid នៅក្នុងតារាង La Liga ក៏ដោយ។
សេចក្តីរាយការណ៍ច្បាស់ការណ៍មួយបានឲ្យដឹងថា Alejandro Balde, Frenkie de Jong និង Ansu Fati គឺជាកីឡាករដែលស្ថិតក្នុងចំណោមអ្នកដែលបិសាចក្រហមចាប់អារម្មណ៍ចង់បាន។ ទោះជាយ៉ាងណាកីឡាករទាំង 3 រូបនេះប្រហែលជា Ansu Fati ជាបេក្ខភាពដែលអាចនឹងចុះហត្ថលេខាបានសម្រេច ព្រោះ Barcelona ក៏ចង់លក់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចេញដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!