បាល់ទាត់អន្តរជាតិ
AC Milan បដិសេធមិនលក់ Rafael Leao ទៅឲ្យ Real Madrid ឡើយ!!!
នាយកបច្ចេកទេសរបស់ក្លឹប AC Milan លោក Paolo Maldini បានព្រមានថា ពួកគេមិនបានចាប់អារម្មណ៍ក្នុងការចែកផ្លូវជាមួយខ្សែប្រយុទ្ធវ័យក្មេង Rafael Leao នៅរដូវក្តៅនេះទេ ស្របពេលដែលក្លឹប Real Madrid កំពុងទាក់ទងចង់បានកីឡាកររូបនេះ។
ជាមួយនឹងការបរាជ័យក្នុងការចុះហត្ថលេខាលើ Kylian Mbappe និង Erling Haaland ក្លឹបស្ដេចស Real Madrid កំពុងស្វែងរកគោលដៅផ្ទេរថ្មីមួយ ហើយរបាយការណ៍ជាច្រើនបានឲ្យដឹងថា ពួកគេកំពុងបង្វែររ៉ាដាលើ Leao។
Rafael Leao រកបាន 11 គ្រាប់ និង Assists 10 ដង ក្នុងការបង្ហាញខ្លួន 34 ប្រកួត ខណៈដែលបានជួយក្លឹប AC Milan ឲ្យឈ្នះជើងឯក Serie A ក្នុងឆ្នាំនេះផងដែរ។
មានការបែកធ្លាយអំពីការពិភាក្សាការដេញថ្លៃរហូតដល់ 120 លានអឺរ៉ូ នាពេលថ្មីៗនេះ ប៉ុន្តែ Maldini បានប្រាប់ទៅកាន់កាសែត La Gazzetta dello Sport ថា ក្លឹប AC Milan របស់លោកនឹងលុបចោលការដេញថ្លៃទាំងអស់ ហើយបើក្លឹបណានៅតែចង់បាន Rafael Leao គឺដាច់ថ្លៃត្រឹម 150 លានអឺរ៉ូតែម្ដង។
Maldini បានបន្តទៀតថា Leao ជាពេជ្រដែលកំពុងឆ្នៃ។ គាត់ជាកីឡាករដែលមានការរីកចម្រើនយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ត្រៀមចាយលុយ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Benfica
-
បាល់ទាត់អន្តរជាតិ3 days ago
Man United និង Arsenal បរាជ័យក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប Inter Milan