បាល់ទាត់អន្តរជាតិ
PSG ត្រៀមចាយលុយ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Benfica
ទីផ្សារដោះដូរកីឡាកររដូវក្តៅពិតជារំកិលកាន់តែជិតមកដល់ ហើយប្រាកដណាស់ថា ក្លឹបយក្សបារាំង PSG នឹងចុះហត្ថលេខាលើកីឡាករចំណូលថ្មីដើម្បីជំនួសកន្លែងរបស់ Kylian Mbappe។ បន្ថែមលើសពីនេះទៀត PSG ក៏គ្រោងនឹងពង្រឹងបន្ថែមនៅតំបន់ខ្សែការពារកណ្តាលផងដែរ។
ក្រុមរបស់លោក Luis Enrique ត្រូវបានគេដឹងថា បានសម្លឹងមើលឃើញខ្សែការពារឆ្នើមមួយរូបដែលកំពុងលេចធ្លោរខ្លាំង ក្នុងប្រទេសព័រទុយហ្គាល់។ ពួកគេកំពុងតាមដានខ្សែការពារកណ្តាល Antonio Silva របស់ក្លឹប Benfica ដែលមានវ័យទើបតែ 20 ឆ្នាំ ហើយបើយោងតាមររបាយការណ៍ពី Foot Mercato បានឲ្យដឹងថា PSG កំពុងពិចារណាលើការដាក់សំណើរជាទឹកប្រាក់ចំនួនរហូតដល់ 100 លានអឺរ៉ូផងដែរ។
បន្ថែមលើសពីនេះទៀត ក្លឹបបិសាចក្រហម Manchester United ក៏ចង់ចុះហត្ថលេខាលើខ្សែការពារវ័យក្មេងរូបនេះដែរ ប៉ុន្តែមិនដឹងថាតើបិសាចក្រហមមានឆន្ទៈក្នុងការចំណាយប្រាក់ច្រើនប៉ុណ្ណា សម្រាប់កីឡាករវ័យក្មេងដែលមានទេពកោសល្យបែបនេះ រឺយ៉ាងណានោះទេ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ17 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ