បាល់ទាត់អន្តរជាតិ
Vinicius ស៊ុតមួយគ្រាប់នាំ Real Madrid ឈ្នះពាន UCL ជាលើកទី 14
នៅទីបំផុតក្លឹបស្ដេចស Real Madrid បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូលនៃតំបន់អ៊ឺរ៉ុប UEFA Champions League សម្រាប់ឆ្នាំ 2022 នេះ ក្រោយបំបាក់ក្រុមខ្លាំងមកពីអង់គ្លេស គឺក្លឹបហង្សក្រហម Liverpool។
ការឈ្នះពានលើកនេះ គឺជាការឈ្នះពាន UEFA Champions League លើកទី 14 របស់ក្លឹប Real Madrid ហើយជាការបរាជ័យមិនអាចសងសឹកបានរបស់ក្លឹបហង្សក្រហម Liverpool ផងដែរ ដែលពួកគេធ្លាប់ចាញ់ Real Madrid កាលពីឆ្នាំ 2018 ក្នុងលទ្ធផល 3 ទល់នឹង 1។
ដំណើរការនៃការប្រកួតដ៏តានតឹង បានបញ្ចប់ដោយលទ្ធផលជាមួយនឹងគ្រាប់បាល់កើតឡើងត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ដែលជាការស៊ុតបញ្ចូលទីដោយតារាឆ្នើមសញ្ជាតិប្រេស៊ីល Vinicius Jr នៅនាទីទី 59 បូកផ្សំជាមួយនឹងការបញ្ចូលបាល់ដ៏ល្អរបស់ខ្សែបម្រើ Federico Valverde។
មួយគ្រាប់ដ៏សំខាន់របស់ Vinicius គឺជាគ្រាប់បាល់ដែលនាំឲ្យក្រុមបានលើកពាន ប៉ុន្តែចំណែកដ៏ធំមួយផ្សេងទៀត កើតចេញពីអ្នកចាំទី Thibaut Courtois ដែលបានរារាំងគ្រាប់បាល់ជាច្រើនពីការស៊ុតបញ្ចូលទីរបស់គូប្រកួត។ ចំនួនស៊ុតរបស់ Liverpool មានរហូតដល់ទៅ 24 ដង និងចំគោលដៅ 9 ដង ខណៈដែល Real Madrid មានការស៊ុតសរុបត្រឹមតែ 4 ដង និងចំគោលដៅ 2 ដងប៉ុណ្ណោះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ17 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ