បាល់ទាត់អន្តរជាតិ
Real Madrid ទម្លាក់ Man City ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UEFA Champions League
កាលពីម៉ោង 2 រំលងអាធ្រាតយប់មិញនេះក្លឹបមេឃខៀវ Manchester City ដែលជាក្រុមម្ចាស់ផ្ទះ បានរងបរាជ័យ ដោយភ្លាត់ចាញ់ក្រោមស្នាដៃ Real Madrid ក្នុងការប្រកួតជើងទី 2 នៃក្របខណ្ឌ UEFA Champions League ជាមួយនឹងការទាត់ប៉េណាល់ទីចុងម៉ោង បញ្ចប់ដោយលទ្ធផល 4 ទល់នឹង 3។
ងាកមកមើលការប្រកួតដ៏ក្ដៅគគុករវាងក្រុមទាំង 2 ដំបូងឡើយ Manchester City មានឱកាសស៊ុតបញ្ចូលទីនាំមុខមុននៅនាទីទី 12 ដែលជាគ្រាប់បាល់របស់ Rodrygo។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើឆ្នើម Kevin De Bruyne បានស៊ុត 1 គ្រាប់ដើម្បីតាមស្មើវិញនៅនាទីទី 76។
លទ្ធផលស្មើ 1-1 បានអូសបន្លាយពេលរហូតម៉ោងបន្ថែម 15 នាទីពីរដង ក៏មិនទាន់មានការស៊ុតបញ្ចូលទីបន្ថែមទៀតឡើយ។ ជាចុងក្រោយដើម្បីសម្រេចសេចក្ដីរកអ្នកឈ្នះ ក៏មានការទាល់បាល់ប៉េណាល់ទី ហើយ Real Madrid ក៏បានយកឈ្នះ Manchester City តែម្ដង។ ដោយឡែក Real Madrid នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តដោយជួបជាមួយ Bayern Munich ដែលទើបតែបានទម្លាក់ Arsenal កាលពីរំលងអាធ្រាតនេះដូចគ្នា។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!