បាល់ទាត់អន្តរជាតិ
Ralf Rangnick បញ្ជាក់ថា ក្លឹប Bayern Munich ទាក់ទងចង់បានគាត់ទៅដឹកនាំ
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ Ralf Rangnick បានបញ្ជាក់ពីពាក្យចចាមអារ៉ាមទាក់ទងនឹងការតែងតាំងខ្លួនជាគ្រូបង្វឹកថ្មីរបស់ Bayern Munich នៅរដូវកាលក្រោយ។ គ្រូបង្វឹកវ័យ 65 ឆ្នាំរូបនេះបញ្ជាក់ថា ក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ ពិតជាបានទាក់ទងមកគាត់មែន។
គួរដឹងផងដែរថា Rangnick ធ្លាប់បានកាន់ការងារជាគ្រូបង្វឹកនៅក្លឹបជាច្រើនដូចជា Schalke 04, RB Leipzig និង Manchester United ជាដើម។ យ៉ាងណាមិញបច្ចុប្បន្ន Ralf Rangnick កំពុងដឹកនាំយ៉ាងជោគជ័យនៅក្នុងក្រុមជម្រើសជាតិអូទ្រីស។
លោក Rangnick បាននិយាយថា៖ “Bayern Munich បានទាក់ទងមកខ្ញុំ ហើយខ្ញុំក៏បានជូនដំណឹងនេះទៅ OFB (សមាគមន៍បាល់ទាត់អូទ្រីស)។ ការផ្តោតអារម្មណ៍របស់ខ្ញុំ គឺទៅលើក្រុមជម្រើសជាតិអូទ្រីស។ យើងផ្តោតទាំងស្រុងលើការប្រកួតជើងឯកអឺរ៉ុប។ ខ្ញុំមានអារម្មណ៍សុខស្រួលនៅទីនេះ”។ (ដកស្រង់ពីលោក Fabrizio Romano)
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ22 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ