បាល់ទាត់អន្តរជាតិ
Mason Mount ប្រាប់ថា ប្រសិនបើគាត់អាចបញ្ចប់ទីបានល្អ នោះគាត់នឹងស្ថិតនៅកម្រិតមួយផ្សេងទៀត
ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea និងជាកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស Mason Mount បានបង្ហើបថា គាត់ចង់អភិវឌ្ឍន៍លើការស៊ុតបញ្ចូលទីរបស់ខ្លួន ពេលនោះគាត់អាចនឹងក្លាយជាកីឡាករដែលស្ថិតក្នុងកម្រិតមួយផ្សេងទៀត។
យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធ Mason Mount ក៏មានស្ថិតិនៃការស៊ុតបញ្ចូលទីដ៏ល្អបំផុតរបស់ខ្លួន នៅរដូវកាលនេះសម្រាប់ក្រុមតោខៀវ ដោយស៊ុតបាន 11 គ្រាប់ ក្នុងការបង្ហាញខ្លួន 32 ប្រកួតនៅ Premier League។ កីឡាករវ័យ 22 ឆ្នាំរូបនេះក៏បានមានចំនួននៃការបញ្ចូនបាល់ (Assists) បាន 10 ដងផងដែរ។
ទោះបីជាចំនួនដ៏គួរឲ្យចាប់អារម្មណ៍នៅរដូវកាលនេះក៏ដោយ ប៉ុន្តែ Mount បានសារភាពថា គាត់មិនទាន់ពេញចិត្តនឹងការស៊ុតបញ្ចូលទីរបស់ខ្លួននៅឡើយទេ។ គាត់បានបន្ថែមថា ក្នុងនាមជាខ្សែបម្រើកណ្ដាល បើអាចស៊ុតបញ្ចូលទីបានល្អជាងនេះ នោះគាត់នឹងស្ថិតក្នុងកម្រិតមួយផ្សេងទៀត។
Mason Mount ក៏បាននិយាយមុនការប្រកួត UEFA Nations League អំពីមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសដែរ ដោយសរសើរថា ទម្រង់លេងរបស់ Kyle Walker ល្អណាស់ ព្រោះគាត់មានល្បឿនលឿន។ Reece James ជាកីឡាកររឹងមាំ។ ការបញ្ចប់ទីរបស់ Harry Kane, Jadon Sancho, Jack Grealish, Raheem Sterling និងខ្សែបម្រើស្លាបក្រុមជម្រើសជាតិទាំងអស់ ពោរពេញដោយជំនាញ។…
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ