បាល់ទាត់អន្តរជាតិ
ខ្លះៗគួរដឹង មុនការប្រកួត Nations League ដ៏អស្ចារ្យរវាងក្រុមខ្លាំង ព័រទុយហ្គាល់ និងអេស្ប៉ាញយប់នេះ!!!
ការប្រកួតពានរង្វាន់ UEFA Nations League បានចាប់ផ្តើមក្នុងសប្តាហ៍នេះ ហើយប្រទេសខ្លាំងពីត្រូវប៉ះគ្នា រវាងអេស្ប៉ាញ និងព័រទុយហ្គាល់ កំពុងក្លាយជាការប្រកួតដែលអ្នកគាំទ្របាល់ទាត់ជាច្រើនទន្ទឹងរងចាំ។
ក្រុមជម្រើសជាតិអេស្ប៉ាញ និងព័រទុយហ្គាល នឹងតតាំងគ្នានៅម៉ោង 1:45 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) ដែលវាជាការប្រកួតជម្រុះតាមពូលក្នុងពាន UEFA Nations League។
បីប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នាទាំងបីដង។ កាលពីប្រកួត World Cup ឆ្នាំ 2018 ព័រទុយហ្គាល់ និងអេស្ប៉ាញស្មើគ្នា 3 ទល់នឹង 3។ ប្រកួតមិត្តភាពអន្តរជាតិ 2020 លទ្ធផល 0 ទល់នឹង 0 និងការប្រកួតមិត្តភាពអន្តរជាតិចុងក្រោយ 0 ទល់នឹង 0 ដូចគ្នា។
យ៉ាងណាមិញជម្រើស 11 នាក់ដំបូងរវាងក្រុមទាំងពីរ ដែលអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតនេះមានដូចខាងក្រោម។
– ក្រុមជម្រើសជាតិអេស្ប៉ាញ: Simon, Azpilicueta, Garcia, Pau Torres, Alba, Thiago, Busquets, Koke, Gavi, Morata, Torres។
– ក្រុមជម្រើសជាតិព័រទុយហ្គាល់: Patricio, Cancelo, Pepe, Danilo, Guerreiro, Fernandes, Moutinho, Bernardo, Otavio, Ronaldo, Jota។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)