បាល់ទាត់អន្តរជាតិ
Leeds ចង់នាំយកខ្សែការពារស្ដាំពីក្លឹប RB Salzburg
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹប Leeds United កំពុងតែខិតជិតដល់ការចុះហត្ថលេខាលើខ្សែការពារស្តាំរបស់ក្លឹប Red Bull Salzburg ហើយនៅពេលនេះ គឺកីឡាករ Rasmus Kristensen។
កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ត្រូវបានគេរំពឹងទុកថា នឹងអាចជួយបំពេញនូវចំណុចខ្វះខាតរបស់ Leeds ដែលត្រូវការការពង្រឹងខ្សែការពារស្តាំ បន្ទាប់ពីរបួសរយៈពេលយូររបស់ Stuart Dallas។
ខ្សែការពារ Rasmus Kristensen គឺជាអតីតកីឡាកររបស់ក្លឹប AFC Ajax ហើយត្រូវបាន RB Salzburg ចុះហត្ថលេខានាំយកមកកាលពីឆ្នាំ 2019។ រដូវកាលនេះ Rasmus Kristensen រកបានគ្រាប់បាល់ 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 4 ដង ក្នុងការបង្ហាញខ្លួន 29 ប្រកួត នៅលីគកំពូល Austrian Bundesliga។
ប្រភព: 90 Min