បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមត្រៀមឆក់យក Lewandowski ប្រសិនបើ Barcelona គ្មានលទ្ធភាពចុះហត្ថលេខាលើកីឡាកររូបនេះទេ
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ធ្លាប់បានប្រាប់ហើយពីអនាគតរបស់គាត់ ជាមួយក្លឹប FC Bayern Munich ពោលគឺគាត់នឹងចាកចេញនៅរដូវក្ដៅនេះ ស្របពេលដែលក្លឹបអ្នកមានបុណ្យ Barcelona ជាកន្លែងដែលគេគិតថា សាមសមបំផុតសម្រាប់គាត់។
យ៉ាងណា Barcelona ក៏ពេញចិត្តនឹងខ្សែប្រយុទ្ធវ័យ 33 ឆ្នាំរូបនេះដែរ ប៉ុន្តែពួកគេអាចនឹងមានឧបសគ្គដ៏ធំមួយ អាចធ្វើឲ្យការចុះហត្ថលេខាលើ Lewandowski បរាជ័យ ដោយសារក្លឹបរបស់ពួកគេខ្សត់ខ្សោយថវិការសម្រាប់កីឡាករ ហើយនៅពេលនេះក្លឹប Barcelona ក៏កំពុងដំណើរការគិតគូផ្នែកហិរញ្ញវត្ថុផងដែរ។
ស្របពេលដែល Barcelona មិនអាចសម្រេចបានលឿនទាក់ទងនឹងដំណោះស្រាយផ្នែកហិរញ្ញាវត្ថុនេះ ក្លឹបផ្សេងទៀតកំពុងឆ្លៀតឱកាសទាក់ទងការផ្ទេរ ដែលអាចឲ្យ Lewandowski ពិចារណាបានដែរ។
នៅថ្ងៃនេះ កាសែត The Sun បានរាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United កំពុងឃ្លាំមើលយ៉ាងដិតដល់ ជាមួយនឹង Lewandowski នៅពេលដែលពួកគេច្បាស់ថា Barcelona មិនអាចទទួលបានកិច្ចព្រមព្រៀងទេនោះ ពួកគេនឹងចាប់ផ្ដើមនិយាយពីការចុះហត្ថលេខាលើគាត់តែម្ដង។ របាយការណ៍ដដែលនោះក៏បានលើកឡើងដែរថា ក្លឹបបិសាចក្រហម គឺជាក្លឹបដែលអាចមានលទ្ធភាពផ្ដល់ប្រាក់ខែឲ្យ Lewandowski ប្រហែល 400,000 ផោន ក្នុងមួយសប្តាហ៍។
ប្រភព: ESPN
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)