បាល់ទាត់អន្តរជាតិ
អង់គ្លេសចាញ់ហុងគ្រី 4-0 យ៉ាងអាម៉ាស់ នៅក្នុងដីរបស់ខ្លួន
ក្រុមជម្រើសជាតិអង់គ្លេសបានបរាជ័យយ៉ាងអាម៉ាស់បំផុតដោយចាញ់ក្នុងដីរបស់ខ្លួនជាមួយនឹងលទ្ធផល 4-0 ក្រោមស្នាដៃក្រុមជម្រើសជាតិហុងគ្រីកាលពីរំលងអាធ្រាតយប់មិញនេះ។
ការចាញ់នេះដែរ បានធ្វើឲ្យក្រុមតោកំណាចអង់គ្លេសធ្លាក់មកឈរនៅបាតតារាងក្នុងពូល (League A Group 3) នៃក្របខណ្ឌ UEFA Nations League។ ឆ្លងកាត់ 4 ប្រកួតកន្លងមក ក្រុមជម្រើសជាតិអង់គ្លេសមិនស្គាល់លទ្ធផលឈ្នះសូម្បីតែមួយប្រកួត គឺមានតែស្មើ និងចាញ់ប៉ុណ្ណោះ។
គ្រាប់បាល់ទាំងបួនគ្រាប់របស់ក្រុមជម្រើសជាតិហុងគ្រី គឺជាការស៊ុតបញ្ចូលទីពីកីឡាករ Roland Sallai នៅនាទីទី 16 និងនាទីទី 70, Zsolt Nagy នៅនាទីទី 80 និង Daniel Gazdag នៅនាទីទី 89។ ហើយនៅនាទីទី 82 ខ្សែការពារ John Stones របស់អង់គ្លេស ក៏ទទួលបានកាតក្រហមផងដែរ ដែលជាកាតលឿងលើកទីពីរ។
យ៉ាងណាមិញ កាលពីដំបូងឡើយបន្ទាប់ពីអ្នកគាំទ្របានឃើញលទ្ធផលចែកពូលនោះ គ្រប់គ្នាគិតថា ប្រហែលមានតែក្រុមជម្រើសជាតិហុងគ្រីទេ ដែលនឹងឈរនៅបាតតារាង ហើយមិនអាចប្រជែងជាមួយក្រុមខ្លាំងៗក្នុងពូលដូចជា អាឡឺម៉ង់, អ៊ីតាលី និងអង់គ្លេស ជាដើម។ តែអ្វីៗខុសពីការគិត ពោលគឺហុងគ្រីកំពុងឈរនៅកំពូលតារាងក្នុងពូលដែលមាន 7 ពិន្ទុ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ