បាល់ទាត់អន្តរជាតិ
Jesse Lingard ត្រៀមចូលរូមជាមួយ West Ham
ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Jesse Lingard បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីពួកគេបានផុតកុងត្រាជាមួយក្លឹបបិសាចក្រហម Manchester United ហើយពេលនេះ គាត់ត្រៀមនឹងចុះហត្ថលេខាជាមួយក្លឹបថ្មី West Ham (នេះបើយោងតាម Sky Sports បានចុះផ្សាយ)។
របាយការណ៍ដដែលនោះបានលើកឡើងថា ក្លឹបញញួរធំ West Ham បានដាក់សំណើរទៅកាន់អ្នកតំណាងរបស់ Jesse Lingard រួចហើយ។ ខ្សែប្រយុទ្ធរូបនេះ កំពុងពិចារណាយ៉ាងស៊ីជម្រៅក្នុងការចូលរួមជាមួយ West Ham រឺអត់។
ប្រសិនបើ West Ham អាចចុះហត្ថលេខាលើ Jesse Lingard បាននោះ ពួកគេនឹងទទួលបានកីឡាករម្នាក់ដែលមិនចាំបាច់ចំណាយប្រាក់ផ្ទេរ ព្រោះគាត់បានផុតកុងត្រាជាមួយក្លឹបចាស់ហើយ។
គួររំលឹកផងដែរថា Lingard ធ្លាប់បានខ្ចីជើងជាមួយនឹងភាពជោគជ័យនៅ West Ham កាលពីពាក់កណ្តាលរដូវកាល 2020/2021 ដែលគាត់អាចស៊ុតបញ្ចូលទីបាន 9 គ្រាប់ ក្នុងការបង្ហាញខ្លួន 16 ប្រកួតនៅ Premier League។
ប្រភព: Dailypost