បាល់ទាត់អន្តរជាតិ
Fullham ត្រៀមចុះហត្ថលេខាលើកីឡាកររបស់ក្លឹបបិសាចក្រហម Andreas Pereira
របាយការណ៍ចុងក្រោយមួយដែលចុះផ្សាយដោយ 90min.com បានឲ្យដឹងថា ក្លឹប Fulham បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Andreas Pereira ដែលជាកីឡាកររបស់បិសាចក្រហម Manchester United។
Pereira បច្ចុប្បន្នជាកីឡាកររបស់ក្លឹបបិសាចក្រហម បន្ទាប់ពីខ្ចីជើងជាមួយក្លឹបប្រេស៊ីល Flamengo ត្រូវបញ្ចប់។ ខ្សែបម្រើរូបនេះបានក្លាយជាកីឡាករដែលលេចធ្លោរសម្រាប់ Flamengo រដូវកាលមុននេះ និងជួយក្រុមឲ្យឈានដល់វគ្គផ្ដាច់ព្រ័តនៃពាន Copa Libertadores កាលពីឆ្នាំមុន តែត្រូវចាញ់ Palmeiras។
ខណៈពេលដែលក្លឹប Fulham កំពុងព្យាយាមនាំគាត់ត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញនោះ ក្លឹប Flamengo ដែលជាក្លឹបខ្ចីជើងគាត់នោះ ក៏កំពុងព្យាយាមក្នុងការរក្សាគាត់ជាមួយពួកគេផងដែរ។ យ៉ាងណា Pereira ផ្ទាល់ បានបញ្ជាក់ពីបំណងចង់នៅជាមួយ Flamengo ប៉ុន្តែនៅក្នុងសប្តាហ៍នេះអ្វីៗគ្រប់យ៉ាងនឹងស្ថិតក្នុងការសម្រេចចិត្តរបស់គាត់ តើចង់ត្រឡប់ទៅអង់គ្លេសវិញ រឺចង់បន្តនៅប្រេស៊ីល។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានចូលរួមជាមួយក្រុមយុវជនរបស់ Manchester United ដោយផ្ទេរពី PSV Eindhoven ក្នុងខែមករា ឆ្នាំ 2012។ បច្ចុប្បន្ននេះតម្លៃផ្ទេររបស់ Andreas Pereira មានតម្លៃប្រហែលជា 20 លានអឺរ៉ូ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!