បាល់ទាត់អន្តរជាតិ
Lewandowski ចង់ទៅ Barcelona ព្រោះចង់បង្ហាញឲ្យគ្រប់គ្នាឃើញថា គាត់ល្អជាង Benzema
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងការផ្ទេរទៅ Barcelona។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពី Bayern Munich នៅរដូវក្ដៅនេះ។
យ៉ាងណា Bayern Munich ចង់បាន 60 លានអឺរ៉ូសម្រាប់ការផ្ទេរខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ ប៉ុន្តែទំនងជា Barcelona នឹងមិនបង់ថ្លៃផ្ទេរដ៏ច្រើនបែបនេះទេ។ Lewandowski នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Bayern Munich ដែលជាហេតុធ្វើឲ្យក្លឹបយក្សអាឡឺម៉ង់មួយនេះ នៅមានសិទ្ធិលក់គាត់ក្នុងតម្លៃមួយដែលពួកគេចង់បាន។
ដោយឡែកលោក Cezary Kucharski ដែលធ្លាប់ជាអតីតភ្នាក់ងាររបស់កីឡាករ Lewandowski បានអះអាងថា ការចង់ទៅ Barcelona របស់ Lewandowski គឺចង់បង្ហាញឲ្យគេគ្រប់គ្នាឃើញថា គាត់ល្អជាង Benzema។
Cezary Kucharski បាននិយាយថា “គាត់ចង់បង្ហាញថាគាត់ល្អជាង Benzema វាជាហេតុផលមួយផ្សេងទៀត ដែលធ្វើឲ្យគាត់ចង់ចូលរួមជាមួយ Barcelona។… Barca និង Lewandowski កំពុងសម្របសម្រួលគ្នាដើម្បីឈានដល់ការផ្ទេររដូវក្ដៅនេះ។ ខ្ញុំគិតថាគាត់នឹងចុះហត្ថលេខាបានសម្រេចជាមួយ Barcelona។ ខ្ញុំឃើញថាវាអាចទៅរួច”។
ប្រភព: Fcbarcelonalatestnews
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!