បាល់ទាត់អន្តរជាតិ
កូនប្រុសរបស់ Maradona ណែនាំឲ្យ Dybala មកចូលរួមជាមួយ Napoli
កូនប្រុសរបស់អតីតខ្សែប្រយុទ្ធអាហ្សង់ទីន ដែលមានឈ្មោះថា Diego Armando Maradona Jr បានជម្រុញឲ្យកីឡាករសញ្ជាតិអាហ្សង់ទីន Paulo Dybala ដែលបច្ចុប្បន្នជាកីឡាករដែលគ្មានតម្លៃខ្លួន ចុះហត្ថលេខាចូលរួមជាមួយ Napoli នៅរដូវក្តៅនេះ។
បន្ទាប់ពីចប់កុងត្រាជាមួយ Juventus និងបានចាកចេញជាផ្លូវការណ៍នោះ Dybala ត្រូវបានផ្សារភ្ជាប់ជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើនអំពីការផ្ទេរទៅក្លឹបកំពូលៗនៅតំបន់អឺរ៉ុប។
ក្លឹបដែលមានដូចជា Napoli, Inter Milan, Manchester United, AC Milan, Atletico Madrid និង Arsenal សុទ្ធតែចាប់អារម្មណ៍ក្នុងការនាំយក Dybala ទៅចូលរួមជាមួយពួកគេ ក្នុងនាមជាកីឡាករដែលមិនចាំបាច់ចំណាយប្រាក់ផ្ទេរ។
យ៉ាងណាមិញ Paulo Dybala នៅតែមានទម្រង់លេងល្អ ដោយកាលពីរដូវកាលមុន គាត់បានស៊ុតបញ្ចូលទីបាន 15 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង សម្រាប់ក្លឹបសេះបង្កង់ Juventus។
ទោះបីជាយ៉ាងណាក៏ដោយលោក Maradona Jr. ដែលជាកូនប្រុសរបស់អតីតកីឡាកររបស់ក្លឹប Napoli ចង់ឲ្យ Dybala ចូលរួមជាមួយ Napoli ហើយថែមទាំងបានលើកទឹកចិត្តថា ក្លឹបនឹងស្រឡាញ់គាត់ដូចដែលពួកគេធ្លាប់ស្រឡាញ់ឪពុករបស់ខ្លួន (Maradona) ដែរ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម