បាល់ទាត់ជាតិ
អបអរដល់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលបានឈ្នះពាន AFF U-19 Youth Championship ជាលើកទីពីរ
នៅទីបំផុត កំណត់ត្រាមិនធ្លាប់ចាញ់របស់ក្រុមជម្រើសជាតិ U-19 ឡាវ ត្រូវបានបំបែកដោយក្រុមជម្រើសជាតិ U-19 ម៉ាឡេស៊ី នៅក្នុងវគ្គផ្ដាច់ព្រ័ត AFF U-19 Youth Championship ជាមួយនឹងលទ្ធផល 2 ទល់នឹង 0។
ការប្រកួតពានរង្វាន់ AFF U-19 Youth Championship ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីឆ្នាំនេះ បានបញ្ចប់ទៅដោយក្រុមជម្រើសជាតិម៉ាឡេស៊ីជាក្រុមឈ្នះពាន, ក្រុមជម្រើសជាតិឡាវ ជាជើងឯករង, វៀតណាមជាក្រុមលេខបី និងថៃ ជាក្រុមលេខបួន។
យ៉ាងណាមិញ ការឈ្នះពាន AFF U-19 Youth Championship របស់ក្រុមជម្រើសជាតិម៉ាឡេស៊ីនេះដែរ មិនមែនជាការឈ្នះពានលើកទីមួយសម្រាប់ប្រទេសរបស់ពួកគេនោះទេ ដោយពួកគេធ្លាប់ឈ្នះពាននេះម្ដងរួចមកហើយកាលពីឆ្នាំ 2018 ដែលពេលនោះប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះដូចគ្នា។
គួររំលឹកផងដែរថា U-19 នៃក្រុមជម្រើសជាតិម៉ាឡេស៊ី ធ្លាប់ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត ហើយឈរចំណាត់ថ្នាក់ជាជើងឯករងរហូតដល់ 6 ដង គិតចាប់តាំងពីការបង្កើតពាននេះនៅឆ្នាំ 2002។ ដោយឡែក គួរឲ្យសោកស្ដាយសម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើងផងដែរ ដែលមិនធ្លាប់ឆ្លងផុតក្នុងវគ្គចែកពូលឡើយ។
ប្រភព: Wikipedia