បាល់ទាត់អន្តរជាតិ
កីឡាករ 5 នាក់ ដែលធ្លាប់ឈ្នះពាន UEFA Europa League ច្រើនដងជាងគេ
ការឈ្នះពាន Premier League, La Liga រឺ Serie A គឺជាក្តីសុបិនរបស់កីឡាករក្មេងៗ និងជាពន្លកថ្មីដែលទើបនឹងប្រឡូកក្នុងវិស័យបាល់ទាត់អាជីព។ ប៉ុន្តែអ្វីដែលកីឡាករជាច្រើនកាន់តែចង់បានបន្ថែមទៀតនោះ គឺការឈ្នះការប្រកួតធំៗដែលជាការប្រជែងក្រៅលីគនៃប្រទេសរបស់ខ្លួន។
ប៉ុន្មានឆ្នាំមកនេះ UEFA Champions League និង Europa League គឺជាពានដែលអ្នកគាំទ្រ ក៏ដូចជាកីឡាករ តែងតែឲ្យតម្លៃជាងគេ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ពានដ៏អស្ចារ្យទាំងពីរនេះ មិនមែនកីឡាករគ្រប់រូបសុទ្ធតែមានឱកាសឈ្នះវាឡើយ។ ដោយឡែក នៅថ្ងៃនេះយើងនឹងបង្ហាញជូនអ្នកទាំងអស់គ្នានូវកីឡាករ 5 រូបដែលធ្លាប់បានឈ្នះពាន Europa League ច្រើនជាងគេ។
5. Fernando Torres
អតីតខ្សែប្រយុទ្ធ Fernando Torres បានស៊ុតបញ្ចូលទីគ្រាប់បើកឆាកនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ 2013 និងបានឈ្នះពាននេះជាមួយក្លឹបតោខៀវ Chelsea។ នៅឆ្នាំ 2016 គាត់បានផ្ទេរទៅ Atletico Madrid ហើយបានឈ្នះពាន Europa League ជាលើកទីពីរនៅទីនោះ ក្នុងរដូវកាលឆ្នាំ 2017/18។
4. Radamel Falcao
ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះ បានឈ្នះពាន Europa League ជាមួយ Porto ក្នុងរដូវកាលឆ្នាំ 2010/11។ ក្រោយមកគាត់បានផ្ទេរទៅ Atletico Madrid និងបានឈ្នះពាន Europa League ជាថ្មីម្ដងទៀតនៅទីនោះ ក្នុងឆ្នាំ 2012។
3. Jesus Navas
Jesus Navas គឺជាកីឡាករដ៏ស្មោះស្ម័គ្របំផុតជាមួយ Sevilla។ គាត់ធ្លាប់បានឈ្នះបាន Europa League ចំនួនបីដង ហើយការឈ្នះទាំងនោះ គឺជាមួយក្លឹប Sevilla ទាំងអស់។
2. Dino Baggio
អតីតខ្សែបម្រើអ៊ីតាលី Dino Baggio បានឈ្នះពានរង្វាន់ Europa League បីដង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1990 ដោយឈ្នះដំបូងជាមួយក្លឹប Juventus។ ក្រោយមក គាត់បានឈ្នះពាននេះពីរដងទៀតជាមួយក្លឹប Parma។
1. Jose Antonio Reyes
អតីតខ្សែប្រយុទ្ធ Sevilla និង Atletico Madrid រូបនេះ ធ្លាប់បានឈ្នះពានរង្វាន់ Europa League ច្រើនជាងគេ គឺចំនួនរហូតដល់ 5 ដង ដែល 3 ដងឈ្នះជាមួយក្លឹប Sevilla និង 2 ដងទៀតជាមួយ Atletico Madrid។ តែគួរឲ្យសោកស្ដាយ គាត់បានស្លាប់នៅឆ្នាំ 2019។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)