បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ AC Milan ប្រកាសបេក្ខភាពខ្សែបម្រើប្រយុទ្ធចំណូលថ្មី De Ketelaere
ក្លឹប AC Milan មិនសូវសុំាញាំច្រើនដូចគេឡើយ ហើយកាលពីប៉ុន្មានម៉ោងមុននេះ ពួកគេបានប្រកាសជាផ្លូវការណ៍ពីការចុះហត្ថលេខាលើកីឡាករវ័យក្មេងដ៏មានទេពកោសល្យ Charles De Ketelaere ពីក្លឹប Brugge FC ជាមួយនឹងតម្លៃផ្ទេរប្រហែល 32 លានអឺរ៉ូ។
ខ្សែបម្រើប្រយុទ្ធរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរមក AC Milan ជាមួយនឹងកុងត្រាដែលមានសុពលភាពរហូតដល់ឆ្នាំ 2027។ De Ketelaere បានបង្ហាញពីទម្រង់លេងលេចធ្លោរខ្លាំងកាលពីរដូវកាលមុន ទាំងការប្រកួតនៅ UEFA Champions League និងលីគកំពូលក្នុងប្រទេស។
យ៉ាងណាមិញក្លឹប AC Milan ក៏បានបញ្ជាក់ផងដែរថា កីឡាករវ័យ 21 ឆ្នាំ Charles De Ketelaere នឹងពាក់អាវលេខ 90 ដែលវាជាលេខដែលគាត់បានប្រើប្រាស់នៅក្លឹបចាស់ដែរ។
គួរដឹងផងដែរថា Charles De Ketelaere ជាកីឡាករដែលមិនធ្លាប់ផ្លាស់ទៅលេងនៅលីគក្រៅស្រុកឡើយ ពោលគឺគាត់ជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Brugge FC នេះផ្ទាល់តែម្ដង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)