បាល់ទាត់អន្តរជាតិ
Luuk de Jong តែតមួយគ្រាប់ចុងម៉ោង នាទីទី 90+2 ជួយឲ្យ Barcelona បន្តឈរនៅលេខរៀងទី 2 (មានវីដេអូ)
ក្លឹបអ្នកមានបុណ្យ FC Barcelona បានបន្តឈរនៅលេខរៀងទី 2 នៃតារាង LaLiga បន្ទាប់ពីក្លឹបស្ដេចស Real Madrid ក្រោយពួកគេបានយកឈ្នះក្រុមបាតតារាង Lavente យ៉ាងលំបាកកាលពីការប្រកួតរំលងអាធ្រាតយប់មិញនេះ ក្នុងលទ្ធផល 3 ទល់នឹង 2។
វាគឺជាប្រកួតទី 30 របស់ក្លឹប Barcelona ដែលជាការប្រកួតក្រៅដី ជាមួយនឹង Levante នៅកីឡដ្ឋាន Estadi Ciutat de Valencia។ ក្រុមម្ចាស់ផ្ទះបានស៊ុតគ្រាប់បាល់នាំមុខមុន នៅនាទីទី 52 ដោយកីឡាករ José Luis Morales ដែលជាបាល់ប៉េណាល់ទី។ មិនយូរប៉ុន្មាន នៅនាទីទី 59 ម៉ាស៊ីនរកគ្រាប់បាល់ Aubameyang បានតែតមួយគ្រាប់តាមស្មើ។ នៅនាទីទី 63 ខ្សែបម្រើវ័យ 19 ឆ្នាំ Pedri បានស៊ុតមួយគ្រាប់បន្ថែមទៀត ដើម្បីនាំមុខក្រុមម្ចាស់ផ្ទះ 2 ទល់នឹង 1។
ទោះជាយ៉ាងណា នៅនាទីទី 83 ខ្សែការពារ Clement Lenglet បានបង្ករកំហុសធ្វើឲ្យមានបាល់ប៉េណាល់ទីបន្ថែមទៀត ហើយកីឡាករ Gonzalo Melero បានស៊ុតឲ្យ Levante តាមស្មើ Barcelona 2-2។
អាជ្ញាកណ្ដាលបានបន្ថែមម៉ោង 5 នាទីចុងក្រោយ ហើយនៅនាទីទី 90+2 ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Luuk de Jong បានតែតមួយគ្រាប់ ដែលជាគ្រាប់បាល់ជ័យជំនះក្នុងការប្រកួត ធ្វើឲ្យ Barcelona ទទួលបានបីពិន្ទុ និងកាន់តែមានភាពកក់ក្ដៅក្នុងការឈរនៅតារាង Top 4 ដើម្បីមានឱកាសលេង UEFA Champions League រដូវកាលក្រោយ។
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!