បាល់ទាត់អន្តរជាតិ
Inter Milan និង Roma ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Trevoh Chalobah
របាយការណ៍ចុងក្រោយមួយបានបង្ហាញថា ខ្សែការពារ Trevoh Chalobah របស់ក្លឹបតោខៀវ Chelsea កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗពីរនៅអ៊ីតាលីគឺ Inter Milan និង Roma ដែលការផ្ទេរអាចនឹងកើតឡើងក្នុងលក្ខខណ្ឌខ្ចីជើង។
កីឡាករវ័យ 23 ឆ្នាំដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ Chelsea រូបនេះបានបង្ហាញខ្លួន 20 ប្រកួតនៅ Premier League កាលពីរដូវកាលមុន ប៉ុន្តែការមកដល់របស់ Kalidou Koulibaly និង Marc Cucurella បានរុញច្រានឲ្យ Chalobah ឲ្យអស់ឱកាសក្នុងការបង្ហាញសមត្ថភាព។ ផ្សេងពីនោះទៀត ថ្មីៗនេះក្លឹបតោខៀវត្រៀមនាំយកខ្សែការពារចំណូលថ្មី Wesley Fofana ទៀតផង។
ប្រសិនបើ Fofana រឺខ្សែការពារផ្សេងទៀត មកដល់តោខៀវមុនពេលទីផ្សារដោះដូរកីឡាករបញ្ចប់នោះ Chalobah នឹងត្រូវបង្ខំឲ្យក្លឹបលក់គាត់ចេញ រឺដាក់ខ្ចីជើងទៅក្លឹបផ្សេង។
ក្លឹបយក្សនៅក្របខណ្ឌ Serie A ទាំងពីរ Inter Milan និង Roma បានបង្ហាញចំណាប់អារម្មណ៍លើ Chalobah ដែលជាខ្សែការពារកណ្តាល ហើយលក្ខណៈពិសេសរបស់កីឡាកររូបនេះ គឺគាត់មានគុណភាពល្អ ក្នុងការលេងតំណែងជាខ្សែបម្រើការពារផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)