បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមផ្ទេរខ្សែការពារកណ្ដាល Jose Gimenez របស់ Atletico Madrid
ក្លឹបតោខៀវ Chelsea អាចនឹងផ្ទេរខ្សែការពារកណ្តាល Jose Gimenez របស់ក្លឹប Atletico Madrid ក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករាឆ្នាំក្រោយ។ កីឡាករវ័យ 27 ឆ្នាំរូបនេះបាននៅជាមួយក្លឹបយក្សអេស្ប៉ាញ Atletico Madrid តាំងពីឆ្នាំ 2013 មកម្ល៉េះ ដោយលេងសរុបរហូតដល់ 263 ប្រកួតឯណោះ។
នៅរដូវកាលនេះ Jose Gimenez នៅតែជាកីឡាករដ៏សំខាន់សម្រាប់លោក Diego Simeone បើទោះបីជាមានបញ្ហាសុខភាពខ្លះៗក៏ដោយ និងបានបង្ហាញខ្លួនចំនួន 14 ដង នៅគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់របស់ក្លឹប។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Jose Gimenez នៅមានកុងត្រា 3 ឆ្នាំទៀតនៅ Metropolitano។ យ៉ាងណាទម្រង់លេងបច្ចុប្បន្ន និងការខកខានរបស់ Atletico Madrid ក្នុងការឡើងទៅវគ្គបន្តនៃក្របខ័ណ្ឌ UEFA Champions League និងមិនមានឱកាសលេងនៅ Europa League ត្រូវបានគេជឿថា ពួកគេកំពុងមានការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបង្ខំចិត្តលក់ចេញកីឡាករមួយចំនួនធំ។
ក្រៅពីនេះ បើយោងទៅតាមអ្នកកាសែតអ៊ីតាលី Rudy Galetti បានអះអាងថា មិនមែនតែ Jose Gimenez នោះទេ សូម្បីតែ Joao Felix ក៏អាចនឹងផ្ទេរចេញនៅក្នុងខែមករានេះដែរ ជាមួយនឹងតម្លៃផ្ទេរដ៏សមរម្យថែមទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត