បាល់ទាត់អន្តរជាតិ
Liverpool អាចនឹងផ្ទេរ Sofyan Amrabat ប្រសិនបើពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើ Jude Bellingham
ក្លឹបហង្សក្រហម Liverpool អាចនឹងព្យាយាមធ្វើការផ្ទេរមួយសម្រាប់ខ្សែបម្រើ Sofyan Amrabat របស់ក្លឹប Fiorentina ប្រសិនបើពួកគេបរាជ័យដោយមិនអាចចុះហត្ថលេខាលើតារាឆ្នើម Jude Bellingham របស់ Borussia Dortmund បានទេនោះ។
យ៉ាងណាមិញក្លឹបហង្សក្រហមត្រូវបានគេចាត់ទុកថា ជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀតដែលត្រៀមចុះហត្ថលេខាលើ Jude Bellingham ហើយទំនងជាពួកគេនឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះនៅចុងបញ្ចប់នៃរដូវកាលនេះ។
ទន្ទឹមនឹងនេះដែរ Borussia Dortmund ត្រូវបានគេរាយការណ៍ថា នៅតែព្យាយាមបញ្ចុះបញ្ចូល Jude Bellingham ឲ្យនៅជាមួយពួកគេបន្តទៀត ប៉ុន្តែប្រសិនបើមិនអាចឲ្យកីឡាកររូបនេះបន្តនៅជាមួយពួកគេទៀតបានទេ នោះក្លឹបយក្សអាឡឺម៉ង់ Borussia Dortmund នឹងលក់គាត់ក្នុងតម្លៃផ្ទេរយ៉ាងហោចណាស់ 129 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!