បាល់ទាត់អន្តរជាតិ
Rooney នឹងមកជំនួសតំណែងជាគ្រូបង្វឹករបស់លោក Frank Lampard
អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United គឺលោក Wayne Rooney នឹងមកជំនួសតំណែងជាគ្រូបង្វឹករបស់ក្លឹប Everton ដែលបច្ចុប្បន្ន តំណែងនេះត្រូវបានកាន់កាប់ដោយលោក Frank Lampard។
យ៉ាងណាមិញលោក Frank Lampard បានមកដល់ទឹកដី Goodison Park នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2022 ប៉ុន្តែបើយោងតាមរបាយការណ៍ពី talkSPORT បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការបណ្តេញចេញពីតំណែង ក្នុងនាមជាគ្រូបង្វឹករបស់ Everton ហើយ បន្ទាប់ពីទម្រង់លេងមិនល្អរបស់ក្រុមមួយរយៈក្រោយនេះ។
ទន្ទឹមនឹងនេះដែរ របាយការណ៍ពី talkSPORT បានបន្ថែមទៀតថា Wayne Rooney ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹប D.C. United នឹងក្លាយជាបេក្ខភាពដែលនឹងចូលមកកាន់កាប់តំណែងបន្តពីលោក Frank Lampard នៅ Everton ខណៈដែលបច្ចប្បន្នក្រុមរបស់ពួកគេកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ ដោយឈរក្នុងចំណាត់ថ្នាក់ទី 16 នៃតារាង Premier League។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)