បាល់ទាត់អន្តរជាតិ
Chelsea និង Barcelona កំពុងចាប់អារម្មណ៍លើ Josip Juranovic
យោងតាមរបាយការណ៍ពី Tuttomercato បានឲ្យដឹងថា ក្លឹប Espanyol បានដាក់សំណើរដេញថ្លៃជាផ្លូវការសម្រាប់កីឡាករ Josip Juranovic របស់ Celtic។ យ៉ាងណាមិញខ្សែការពារស្ដាំរូបនេះដែរ ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបតោខៀវ Chelsea និង Barcelona ផងដែរ។
ខ្សែការពារសញ្ជាតិក្រូអាតរូបនេះ នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន Celtic FC រហូតដល់ឆ្នាំ 2026 ប៉ុន្តែបន្ទាប់ពីគាត់បានបង្ហាញនូវទម្រង់លេងដ៏លេចធ្លោរក្នុងព្រឹត្តិការណ៍ FIFA World Cup គាត់ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន។
បច្ចុប្បន្ន Espanyol កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 17 នៅ La Liga ហើយកំពុងត្រូវការការពង្រឹងក្រុមជាចាំបាច់ ប៉ុន្តែបើផ្អែកតាមស្ថានភាពជាក់ស្ដែងដែលមានការប្រជែងពី Chelsea និង Barcelona ពួកគេប្រហែលមិនមែនជាជម្រើសដែល Josip Juranovic នឹងចូលរួមជាមួយនោះឡើយ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង