បាល់ទាត់អន្តរជាតិ
Arda Turan ប្រាប់ថា គាត់ចង់ឃើញ Lionel Messi លើកពាន World Cup ជាជាងឃើញ Cristiano Ronaldo
ថ្មីៗនេះអតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Atletico Madrid និង Barcelona គឺកីឡាករ Arda Turan បានបង្ហើបប្រាប់ពីមូលហេតុដែលគាត់ចង់ឲ្យ Lionel Messi ឈ្នះពាន FIFA World Cup ឆ្នាំ 2022 មុនគូប្រជែង Cristiano Ronaldo។ អតីតកីឡាកររបស់ជម្រើសជាតិទួរគីរូបនេះ ក៏បានបង្ហាញពីការគាំទ្ររបស់គាត់ផងដែរ ចំពោះ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន។
យ៉ាងណាមិញ FIFA World Cup 2022 នៅប្រទេសកាតា ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកថា គឺការប្រកួតប្រជែងចុងក្រោយ ដែលបញ្ជាក់ពីកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់រវាង Lionel Messi និង Cristiano Ronaldo ហើយក៏ជាឱកាសចុងក្រោយរបស់ពួកគេក្នុងការបំពេញនូវលក្ខណៈពេញលេញក្នុងនាមជាកីឡាករដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរ។
នៅទីបំផុតអាហ្សង់ទីន បានយកឈ្នះបារាំងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ Cristiano Ronaldo បានធ្លាក់ចេញក្នុងវគ្គ 8 ក្រុមចុងក្រោយ ដោយចាញ់ម៉ារ៉ុក។ អាហ្សង់ទីនបានឈ្នះពាន FIFA World Cup ជាលើកទី 3 នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមាន Lionel Messi ជាកាពីតែនក្រុមផងដែរ។
Arda Turan ក៏ដូចជាកីឡាករបាល់ទាត់ដទៃទៀតដែរ ថ្មីៗនេះបានបើកចំហរពីការគាំទ្រចំពោះអតីតមិត្តរួមក្រុមរបស់គាត់ Lionel Messi ដោយបានប្រាប់ទៅកាន់ GOAL តួរគីថា៖ “ខ្ញុំពិតជាចង់ឲ្យ Lionel Messi ឈ្នះ ពីព្រោះគាត់គឺកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ Cristiano Ronaldo ក៏ជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យផងដែរ ប៉ុន្តែនៅក្នុងក្រុមដែល Cristiano Ronaldo លេង ក្រុមនោះប្រហែលជាមិនមានឥទ្ធិពលគ្រប់គ្រងការប្រកួត ដូចក្រុមដែលមាន Lionel Messi នោះឡើយ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS