បាល់ទាត់អន្តរជាតិ
Gabriel បង្ហើបថា មិនចង់ចេញពី Arsenal ឡើយ ស្របពេលដែលមានពាក្យចចាមអារ៉ាមពីការផ្ទេរទៅ Barcelona
ខ្សែការពារកណ្តាលរបស់ក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Gabriel បានបង្ហាញអារម្មណ៍ចំពោះអ្នកគាំទ្រថា គាត់ចង់នៅ Arsenal បន្តទៀត បន្ទាប់ពីមានពាក្យចចាមអារ៉ាមថ្មីៗនេះថា Barcelona ចាប់អារម្មណ៍ចង់បានគាត់។
កីឡាករសញ្ជាតិប្រេស៊ីល Gabriel Magalhaes រកបានបីគ្រាប់សម្រាប់ក្រុមកាំភ្លើងធំ នៅរដូវកាលនេះ ក្នុងនាមជាខ្សែការពារ។ Gabriel ត្រូវបានក្លឹបកាំភ្លើងធំ នាំយកមកពី LOSC Lille ដែលមានតម្លៃផ្ទេរ 27 លានផោន កាលពីចុងឆ្នាំ 2020 បន្ទាប់ពី Arsenal ឃើញពីទម្រង់លេងលេចធ្លោរខ្លាំង។
សមត្ថភាពពិសេសមួយរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះ គឺអាចលេងនៅតំបន់ការពារស្លាបឆ្វេងក៏បាន នៅខ្សែការពារកណ្តាលក៏បាន ហើយវាជាហេតុផលចម្បងមួយ ដែលក្លឹបអ្នកមានបុណ្យ Barcelona ពិតជាចាប់អារម្មណ៍ចង់បានគាត់។
យ៉ាងណាមិញ ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេគិតថា កំពុងព្យាយាមលក់ខ្សែការពារកណ្ដាលសញ្ជាតិបារាំងពីររូបគឺ Samuel Umtiti និង Clement Lenglet ដើម្បីប្រមូលថវិកាទិញយកខ្សែការពារចំណូលថ្មីដែលមានគុណភាពជាងខ្សែការពារបច្ចុប្បន្នរបស់ខ្លួន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ3 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!