បាល់ទាត់អន្តរជាតិ
Liverpool នឹងដាក់ដេញថ្លៃ 25 លានផោន ដើម្បីផ្ទេរខ្សែការពារ Gleison Bremer របស់ក្លឹប Torino
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងតក់ក្រហល់ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែការពារ Gleison Bremer របស់ក្លឹប Torino ខណៈដែលក្លឹបបិសាចក្រហម Manchester United និង Arsenal ក៏ចង់បានខ្សែការពាររូបនេះដែរ។
Liverpool នឹងទម្លាក់ការដេញថ្លៃទឹកប្រាក់ដំបូង 25 លានផោន សម្រាប់កីឡាករវ័យ 25 ឆ្នាំរូបនេះ (នេះបើយោងតាមការចុះផ្សាយរបស់ Tuttojuve)។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួនចំនួន 29 ប្រកួត សម្រាប់ក្រុម Torino នៅក្របខណ្ឌ Serie A ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង ក្នុងនាមជាខ្សែការពារកណ្ដាល។
សមត្ថភាពលេចធ្លោរខ្លាំងរបស់ Gleison Bremer កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗនៅអឺរ៉ុប រួមមាន Juventus និង Bayern Munich ខណៈដែលក្រុមនៅអង់គ្លេសមានដូចជា Arsenal, Man United, Chelsea និង Liverpool។
ទោះជាយ៉ាងណាក្លឹបហង្សក្រហម Liverpool ត្រូវបានគេមើលឃើញថា កំពុងមានអាទិភាពខ្ពស់ក្នុងការនាំយក Gleison Bremer មកកាន់ទឹកដី Anfield ហើយក្លឹបហង្សក្រហម ក៏ជាក្លឹបដំបូងគេដែលហ៊ានដាក់ដេញថ្លៃសម្រាប់ខ្សែការពាររូបនេះផងដែរ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha