បាល់ទាត់អន្តរជាតិ
Inter Milan លុត AC Milan 3-0 លើកពាន Supercoppa អ៊ីតាលី
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបយក្ស 2 ដែលមាន Inter Milan និង AC Milan បានធ្វើការប្រកួតគ្នា ក្នុងពានរង្វាន់ Supercoppa របស់អ៊ីតាលី ដែលការប្រកួតបានធ្វើឡើងនៅកីឡដ្ឋានអន្តរជាតិ King Fahd ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
ជាលទ្ធផល Inter Milan បានក្លាយជាម្ចាស់ពាន Supercoppa Italiana បន្ទាប់ពីលុតគូប្រជែងរបស់ខ្លួន AC Milan ក្នុងលទ្ធផល 3 ទល់នឹង 0។ ដោយឡែក 3 គ្រាប់របស់ Inter Milan គឺជាការស៊ុតបញ្ចូលទីរបស់ Federico Dimarco នៅនាទីទី 10, Edin Dzeko នៅនាទីទី 21 និង Lautaro Martinez នៅនាទីទី 77។
គួរដឹងផងដែរថា ពានរង្វាន់ Supercoppa អ៊ីតាលី គឺជាការប្រកួតបាល់ទាត់ប្រចាំឆ្នាំដែលក្រុមប្រកួត ត្រូវជ្រើសរើសយកអ្នកឈ្នះពានរង្វាន់ Serie A និង Coppa Italia ក្នុងរដូវកាលមុន។ ប្រសិនបើក្នុងករណីក្រុមឈ្នះ Serie A និង Coppa Italia ក្នុងរដូវកាលមុនជាក្រុមតែមួយ នោះការប្រកួត Supercoppa ត្រូវជ្រើសយកអ្នកឈ្នះពាន Serie A និងជើងឯករង Coppa Italia ជំនួសវិញ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad