បាល់ទាត់អន្តរជាតិ
Carlo Ancelotti ស្នើឲ្យក្លឹបរបស់ខ្លួនលក់ខ្សែការពាររូបនេះចេញ
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា ចង់លក់ខ្សែការពារ Ferland Mendy នៅចុងបញ្ចប់នៃរដូវកាលនេះ។ សេចក្ដីរាយការណ៍ចុងក្រោយមួយបានលើកឡើងថា Carlo Ancelotti បានបាត់បង់ការអត់ធ្មត់ជាមួយខ្សែការពារឆ្វេងសញ្ជាតិបារាំងរូបនេះ ហើយមិនចង់ប្រើប្រាស់គាត់នៅរដូវកាលក្រោយបន្តទៀតឡើយ។
យោងតាមការចុះផ្សាយរបស់ Diario Gol បានលើកឡើងថា Carlo Ancelotti មានការមិនពេញចិត្តជាមួយនឹងអាកប្បកិរិយារបស់ Ferland Mendy ហើយបានជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Real Madrid ឲ្យលក់កីឡាករវ័យ 27 ឆ្នាំ ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះមិនបានប្រើប្រាស់ Ferland Mendy ជាទៀងទាត់ទេ ចាប់តាំងពីការមកដល់របស់គាត់នៅ Santiago Bernabeu ហើយថែមទាំងបានយកខ្សែការពារកណ្តាល Antonio Rudiger ទៅលេងនៅតំបន់ខ្សែការពារឆ្វេងទៀតផង។ យ៉ាងណា ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំណាប់អារម្មណ៍ផ្ទេរ Ferland Mendy ដើម្បីនាំយកកីឡាកររូបនេះទៅទឹកដីកំណើតរបស់ខ្លួនវិញ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo