បាល់ទាត់អន្តរជាតិ
Real Madrid នឹងអវត្តមានកីឡាករសំខាន់ 3 រូបសម្រាប់ការប្រកួត Madrid Derby នៅរំលងអាធ្រាតនេះ
ក្លឹបអធិរាជស Real Madrid នឹងអវត្តមានកីឡាករសំខាន់ 3 រូប សម្រាប់ការប្រកួតជាមួយក្រុមភ្ញៀវ Atletico Madrid នៅម៉ោង 12:30 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។ ក្លឹបម្ចាស់ជើងឯកនៃប្រទេសអេស្ប៉ាញមួយនេះ បច្ចុប្បន្នកំពុងលេងដោយគ្មានវត្តមានរបស់ Ferland Mendy ដែលនៅតែស្ថិតក្នុងស្ថានភាពមិនសូវល្អ ទោះបីគាត់បានជាពីរបួសសរសៃពួរក៏ដោយ។
ថ្មីៗនេះ Real Madrid បានទទួលជ័យជម្នះដ៏អស្ចារ្យក្នុងលទ្ធផល 5-2 ទៅលើ Liverpool ក្នុងការប្រកួតជើងទី 1 នៃការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន Anfield ប៉ុន្តែជ័យជម្នះបានកើតឡើងដោយមិនមានវត្តមានរបស់ David Alaba និង Rodrygo បានរងរបួសក្រោយចប់ការប្រកួត។
ខ្សែការពារ David Alaba មានបញ្ហាសរសៃពួរ ដែលអាចធ្វើឲ្យគាត់អវត្តមានរហូតដល់មួយខែ ខណៈដែល Rodrygo ត្រូវបានគេដឹងថា នឹងប្រឈមមុខសម្រាកពីលើទីលានប្រហែល 10 ថ្ងៃជាមួយនឹងបញ្ហាទាក់ទងនឹងសាច់ដុំឆ្អឹងខ្នងខាងក្រោយ។ យ៉ាងណាមិញ កីឡាករដែលត្រូវបានគេគិតថា នឹងបង្ហាញខ្លួនក្នុងការប្រកួតយប់នេះមានដូចជា៖ Courtois (អ្នកចាំទី); Carvajal, Militao, Rudiger, Nacho; Camavinga, Tchouameni, Kroos; Valverde, Benzema, Vinicius Jr។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!