បាល់ទាត់អន្តរជាតិ
Manchester City លុត Burnley 6-0 ខណៈដែល Haaland ស៊ុត 3 គ្រាប់ម្នាក់ឯង (មានវីដេអូ)
លេខ 6 ត្រូវបានគេចាត់ទុកថា ជាលេខវេទមន្តនៅ Etihad ហើយក្លឹប Manchester City បានលុតក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល 6-0 ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ខណៈដែលខ្សែប្រយុទ្ធឆ្នើម Erling Haaland បានស៊ុតបញ្ចូលទី Hat-Trick នៅក្នុងការប្រកួតនោះទៀតផង។
ក្រៅពី Erling Haaland ដែលបានស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯងនោះ មិត្តរួមក្រុមរបស់គាត់ Julian Alvarez ក៏ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Cole Palmer រកបាន 1 គ្រាប់ផងដែរ។ បច្ចុប្បន្ន Erling Haaland គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោរបំផុត ហើយគាត់ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅ Premier League (28 គ្រាប់)។
ការប្រកួតបន្ទាប់របស់ Manchester City គឺជាការប្រកួតក្នុងក្របខណ្ឌ Premier League ដែលត្រូវធ្វើដំណើរទៅកាន់ទឹកដីនៃក្លឹបហង្សក្រហម Liverpool នៅថ្ងៃទី 1 ខែមេសា។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!