បាល់ទាត់អន្តរជាតិ
តើក្លឹបណាខ្លះ ដែលធ្លាប់ឈ្នះពាន UEFA Champions League ច្រើនជាងគេ?
ការប្រកួតក្របខណ្ឌ UEFA Champions League គឺជាការប្រកួតដែលត្រូវបានគេចាត់ទុកថា ធំបំផុតក្នុងកីឡាបាល់ទាត់អាជីពកម្រិតក្លឹប។ ពានរង្វាន់ UEFA Champions League បានចាប់ផ្តើមបង្កើតឡើងដំបូងនៅឆ្នាំ 1955។ ក្នុង 5 រដូវកាលដំបូង ក្រុមដែលអាចចូលរួមប្រកួតបាន គឺត្រូវជ្រើសរើសដោយទស្សនាវដ្តីបាល់ទាត់បារាំង L’Equipe។
ក្រុមមកពីប្រទេសអេស្ប៉ាញបានឈ្នះពាននេះ ដ៏ច្រើនមិនគួរឲ្យជឿសរុបរហូតដល់ 19 ដង ដែលធ្វើឲ្យពួកគេក្លាយជាស្តេចនៃពាន UCL ដែលមិនអាចប្រកែកបាន។ ក្រុមមកពីអង់គ្លេសឈរនៅលេខរៀងទី 2 ដោយបានឈ្នះជើងឯក 14 ដង ខណៈក្រុមមកពីអ៊ីតាលីឈ្នះបាន 12 ដង។ ខាងក្រោមនេះ យើងនឹងក្រឡេកមើលក្លឹបកំពូលៗទាំង 10 ដែលមានពាន UEFA Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។
10. Porto (ឈ្នះបាន 2 ដង នៅឆ្នាំ 1987 និង 2004)
9. Juventus (ឈ្នះបាន 2 ដង នៅឆ្នាំ 1985 និង 1996)
8. Inter Milan (ឈ្នះបាន 3 ដង នៅឆ្នាំ 1964, 1965 និង 2010)
7. Manchester United (ឈ្នះបាន 3 ដង នៅឆ្នាំ 1968, 1999 និង 2008)
6. Ajax (ឈ្នះបាន 4 ដង នៅឆ្នាំ 1971,1972,1973 និង 1995)
5. Barcelona (ឈ្នះបាន 5 ដង នៅឆ្នាំ 1992, 2006, 2009, 2011 និង 2015)
4. FC Bayern Munich (ឈ្នះបាន 6 ដង នៅឆ្នាំ 1974, 1975, 1976, 2001, 2013 និង 2020)
3. Liverpool (ឈ្នះបាន 6 ដង នៅឆ្នាំ 1977, 1978, 1981, 1984, 2005 និង 2019)
2. AC Milan (ឈ្នះបាន 7 ដង នៅឆ្នាំ 1963, 1968, 1989, 1990, 1994, 2003 និង 2007)
1. Real Madrid (ឈ្នះបាន 14 ដង នៅឆ្នាំ 1956, 1957, 1958, 1959, 1960, 1966, 1998, 2000, 2002, 2014, 2016, 2017, 2018 និង 2022)
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)