Connect with us

បាល់ទាត់អន្តរជាតិ

Marcel Sabitzer បង្ហាញ​ចេតនា​មិន​ចង់​ត្រឡប់​ទៅ Bayern Munich វិញ

Published

on

ខ្សែ​បម្រើ Marcel Sabitzer ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បង្ហាញ​ចេតនា​មិន​ចង់​ត្រឡប់​ទៅ​អាឡឺម៉ង់ ដើម្បី​វិល​ទៅ​​ក្លឹប​ចាស់ Bayern Munich វិញ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ឡើយ ពេល​លក្ខខណ្ឌ​ខ្ចី​ជើង​ផុត​កំណត់។ កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា គាត់​មាន​មោទនភាព​ណាស់​ដែល​បាន​លេង និង​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្លឹប​បិសាចក្រហម Manchester United។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អូទ្រីស​រូប​នេះ បាន​ចូលរួម​ជាមួយ​បិសាចក្រហម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Bayern Munich កាល​ពី​ខែ​មករា ហើយ​ការ​ខ្ចី​ជើង​នោះ​នឹង​មាន​សុពលភាព​រហូត​ដល់​ចប់​រដូវកាល។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag ចំនួន 16 ប្រកួត ដោយ​ស៊ុតបញ្ចូលទី​បាន 3 គ្រាប់ និង Assist 1 គ្រាប់។

ដោយ​ឡែក​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​ដឹង​ថា ចង់​ចុះហត្ថលេខា​ទិញ​ផ្ដាច់​កុងត្រា​របស់ Marcel Sabitzer នៅ​រដូវក្តៅ​ខាង​មុខ​នេះ ស្រប​ពេល​ដែល​គាត់​ក៏​រីករាយ​នឹង​ក្លឹប​​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស 20 សម័យកាល​មួយ​នេះ​ដែរ។ កន្លង​មក​របាយការណ៍​ពី Dailymail បាន​អះអាង​ថា ក្លឹប Bayern Munich នឹង​លក់​ខ្សែបម្រើ​រូប​នេះ​ក្នុង​តម្លៃ 25 លានផោន ប៉ុន្តែ​បិសាចក្រហម​បដិសេធ ដោយ​ចង់​បាន​តម្លៃ​ទាប​ជាង​នេះ។ យ៉ាង​ណា ក្លឹប​ទាំង​ពីរ​នឹង​អាច​សម្រួល​គ្នា​លើ​តម្លៃផ្ទេរ ដើម្បី​ឲ្យ​ខ្សែបម្រើ​រូប​នេះ​ស្នាក់​នៅ​ក្នុង​ទឹកដី​អង់គ្លេស​ជា​អចិន្ត្រៃយ៍។

ប្រភព: Sportsmole

Trending

Exit mobile version