បាល់ទាត់អន្តរជាតិ
អាហ្សង់ទីនប្រកាសបេក្ខភាព U-20 សម្រាប់ការប្រកួត World Cup 2023 ខណៈដែល Garnacho មិនត្រូវបានកោះហៅ
លោក Javier Mascherano ដែលជាគ្រូបង្វឹក បានកោះហៅ និងប្រកាសឈ្មោះក្រុមរបស់គាត់ហើយ សម្រាប់ត្រៀមការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20 ឆ្នាំ (U-20) ឆ្នាំ 2023 នេះ ដែលមានកីឡាករសរុប 21 នាក់។ ក្នុងចំណោមកីឡាករទាំង 21 នាក់នោះ មាន 6 នាក់លេងនៅតំបន់អឺរ៉ុប និងមានតែម្នាក់គត់ដែលលេងនៅអាមេរិកខាងត្បូង។
ដូចគ្នានេះដែរ ក្នុងចំណោមកីឡាករដែលបានកោះហៅទាំងនោះមាន 9 នាក់ជាកីឡាករដែលលេងក្នុងពាន Copa Sudamericana។ យ៉ាងណា សម្រាប់តារាឆ្នើម Alejandro Garnacho របស់ក្លឹបបិសាចក្រហម ដែលមានវ័យ 18 ឆ្នាំ មិនមានក្នុងបញ្ជីឈ្មោះកីឡាករដែលបានកោះហៅឡើយ បើទោះបីជាគាត់បានជាសះស្បើយពីរបួសហើយក៏ដោយ។
ក្នុងនាមជាម្ចាស់ផ្ទះ អាហ្សង់ទីននឹងប្រកួតបើកឆាកនៅថ្ងៃទី 20 ខែឧសភា ទល់នឹងអ៊ូសបេគីស្ថាន ហើយការប្រកួតទី 2 របស់ពួកគេគឺនៅថ្ងៃទី 23 ខែឧសភាជាមួយហ្គាតេម៉ាឡា។ ការប្រកួតចុងក្រោយរបស់ពួកគេ នៅថ្ងៃទី 26 ខែឧសភា ជាមួយនូវែលសេឡង់។ ខាងក្រោមនេះ គឺជាកីឡាករ 21 រូបដែលត្រូវបានកោះហៅ៖
អ្នកចាំទី:
– Federico Gomes Gerth (Tigre)
– Nicolas Claa (Lanus)
– Lucas Lavagnino (River Plate)
ខ្សែការពារ:
– Agustin Giay (San Lorenzo)
– Tomas Aviles (Racing)
– Lautaro Di Lollo (Boca Juniors)
– Valentin Gomez (Velez)
– Roman Vega (FC Barcelona)
– Valentin Barco (Boca Juniors)
ខ្សែបម្រើ:
– Mateo Tanlongo (Sporting CP)
– Ignacio Miramon (Gimnasia y Esgrima la Plata)
– Federico Redondo (Argentinos Juniors)
– Maximo Perrone (Manchester City)
– Gino Infantino (Rosario Central)
– Valentin Carboni (Inter)
ខ្សែប្រយុទ្ធ:
– Matias Soule (Juventus)
– Luka Romero (Lazio)
– Alejo Veliz (Rosario Central)
– Ignacio Maestro Puch (Atletico Tucuman)
– Juan Gauto (Huracan)
– Brian Aguirre (Newell’s Old Boys)
ប្រភព: Mscfootball
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)