បាល់ទាត់អន្តរជាតិ
Liverpool កំពុងចាប់អារម្មណ៍ខ្លាំងលើខ្សែបម្រើការពារមួយរូបរបស់ Sporting Lisbon
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើខ្សែបម្រើការពារ Manuel Ugarte របស់ Sporting Lisbon។ យ៉ាងណាមិញកីឡាករវ័យ 22 ឆ្នាំរូបនេះ បច្ចុប្បន្នគឺជាកីឡាករដ៏សំខាន់របស់ក្លឹបយក្សព័រទុយហ្គាល់ទៅហើយ ដោយនៅរដូវកាលនេះ គាត់បានបង្ហាញខ្លួន 45 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍នៃការប្រកួតប្រជែងទាំងអស់របស់ក្លឹប ដែលក្នុងនោះមាន 29 ប្រកួតនៅ Primeira Liga។
ដូចគ្នានេះដែរ Manuel Ugarte ក៏បានបង្ហាញខ្លួនចំនួន 11 ប្រកួតក្នុងក្របខណ្ឌ UEFA Champions League និង Europa League រដូវកាលនេះផងដែរ។ រដូវកាលនេះ ជារដូវកាលទីពីររបស់ Manuel Ugarte គិតចាប់តាំងពីការចាកចេញពី Famalicao ហើយកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ កំពុងរីករាយជាមួយទម្រង់លេងដ៏ល្អរបស់ខ្លួនជាមួយ Sporting Lisbon។
របាយការណ៍ថ្មីៗនេះបានអះអាងថា ហង្សក្រហម Liverpool បានបើកការពិភាក្សាជាមួយក្លឹប Sporting លើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរ Manuel Ugarte ខណៈដែល Chelsea និង Tottenham Hotspur ក៏ជាក្លឹបផ្សេងទៀតដែលត្រូវបានគេអះអាងថា ចង់បានកីឡាករឆ្នើមរូបនេះដែរ។ យ៉ាងណា បើយោងតាមសារព័ត៌មាន Record របស់ព័រទុយហ្គាល់ បានលើកឡើងថា Liverpool មានចំណាប់អារម្មណ៍លើ Manuel Ugarte ខ្លាំងជាងគេ ហើយកំពុងរៀបចំដាក់សំណើរដេញថ្លៃលើគាត់នៅរដូវក្តៅនេះផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!