បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមចាយលុយ 50 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបសម្រាប់មកជំនួស Benzema
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Manchester City គឺកីឡាករ Julian Alvarez ដើម្បីយកមកជំនួសកន្លែងរបស់ Karim Benzema នៅរដូវក្តៅនេះ។ បច្ចុប្បន្នថ្វីត្បិតតែ Karim Benzema នៅមានគុណភាពលេងយ៉ាងល្អប្រសើរក៏ដោយ ប៉ុន្តែគាត់មានវ័យ 35 ឆ្នាំទៅហើយ។
ដោយឡែក Julian Alvarez គឺជាកីឡាករអាហ្សង់ទីនដ៏ឆ្នើមមួយរូប ដែលបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ Man City ទៅលើ Real Madrid ក្នុងជំនួប UCL ជើងទីពីរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តដែលពួកគេបានចាញ់ 4-0។ Alvarez ជាអ្នករកបានគ្រាប់បាល់ចុងក្រោយ និងស៊ុតបញ្ចូលទីយ៉ាងល្អ ដោយគាត់បានប្ដូរចូលលេងត្រឹមតែ 2 នាទីប៉ុណ្ណោះ។
ទោះបីជា Julian Alvarez ជាខ្សែប្រយុទ្ធស្ថិតក្នុងជម្រើសទីពីររបស់ Man City ក៏ដោយ ប៉ុន្តែគាត់រកគ្រាប់បាល់បានរហូតដល់ 16 គ្រាប់ និង Assists 5 ដង ក្នុងការបង្ហាញខ្លួនចំនួន 46 ប្រកួត នៅរដូវកាលនេះ។ គ្រប់គ្នាមើលឃើញថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ គឺជាកីឡាករវ័យក្មេងដ៏ល្អបំផុត ទោះបីជាគាត់ត្រូវប្រជែងតំណែងលេងយ៉ាងលំបាកជាមួយនឹង Erling Haaland ក៏ដោយ។
ស្របពេលជាមួយគ្នានេះដែរ បើយោងតាមគេហទំព័រ Fichajes.net បានឲ្យដឹងថា ក្លឹប Real Madrid កំពុងស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្ដាលមួយរូបដើម្បីស្នងតំណែងរបស់ Karim Benzema។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កំពុងធ្លាក់ចុះនូវទម្រង់លេងម្ដងបន្តិចៗ ដែលមិនអាចជួយក្លឹបបានយូរអង្វែងទៀតបានឡើយ។ Alvarez ត្រូវបាន Real Madrid មើលឃើញថា ជាបេក្ខភាពដ៏ស័ក្តិសមសម្រាប់ក្លឹប។ កីឡាករដែលឈ្នះពាន FIFA World Cup ជាមួយអាហ្សង់ទីនកាលពីឆ្នាំមុនរូបនេះ មានតម្លៃផ្ទេរប្រហែលជា 50 លានអឺរ៉ូ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)