បាល់ទាត់អន្តរជាតិ
មិនអាចនាំយក Haaland ប៉ុន្តែ Barcelona នឹងទទួលបាន Lewandowski
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski មិនសប្បាយចិត្តនឹងស្នាក់នៅក្លឹប Bayern Munich បន្តទៀតឡើយ ហើយគាត់កំពុងត្រៀមចាកចេញទៅរកប្រកួតប្រជែងថ្មី នៅក្លឹបផ្សេងនារដូវក្តៅនេះ ស្របពេលដែលកំពុងមានការចាប់អារម្មណ៍ពី Barcelona។
ក្លឹបអ្នកមានបុណ្យ FC Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski ចាប់តាំងពីពេលដែលពួកគេ មិនអាចចុះហត្ថលេខាលើ Erling Haaland បាន ដោយសារក្លឹបមានបញ្ហាផ្នែកហិរញ្ញវត្ថុ។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចចរចាជាមួយ Lewandowski ហាក់ដូចជាបានសម្រេចអស់ទៅហើយ ប៉ុន្តែនៅតែស្ថិតក្នុងភាពជាប់គាំងជាមួយ Bayern Munich ដោយពួកគេប្រកាន់ជំហរថា កីឡាករវ័យ 34 ឆ្នាំរូបនេះ នឹងមិនត្រូវបានលក់នៅរដូវក្ដៅនេះឡើយ។
ដោយឡែក បើយោងតាមរបាយការណ៍ពី Sport Bild បានឲ្យដឹងថា ខ្សែប្រយុទ្ធ Robert Lewandowski មិនបានយកចិត្តទុកដាក់ចំពោះហេតុផល និងការទទួចសុំរបស់ក្លឹប Bayern Munuch ឡើយ ហើយនៅតែចង់បន្តការចាកចេញនៅរដូវក្តៅនេះឲ្យទាល់តែបាន។
ប្រភព: 90 Min