បាល់ទាត់អន្តរជាតិ
Frank Lampard ប្រៀបធៀបទម្រង់លេងរបស់ Gordon ស្រដៀងទៅនឹង Mason Mount
គ្រូបង្វឹកលោក Frank Lampard បានធ្វើការប្រៀបធៀបខ្សែបម្រើស្លាបរបស់ក្លឹប Everton គឺកីឡាករ Anthony Gordon ទៅនឹងខ្សែបម្រើប្រយុទ្ធ Mason Mount មុនពេលការប្រកួតប៉ះក្រុមតោខៀវ Chelsea នៅចុងសប្តាហ៍នេះ។
ដោយឡែកក្រុមរបស់លោក Frank Lampard កំពុងតស៊ូយ៉ាងខ្លាំង ដើម្បីគេចពីការកាត់ចេញពី Premier League នៅរដូវកាលក្រោយ។
ទន្ទឹមនឹងនេះដែរ កីឡាករវ័យ 21 ឆ្នាំ Anthony Gordon កំពុងបង្ហាញទម្រង់លេងដ៏លេចធ្លោរ ជាមួយនឹងការរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 2 ដង ក្នុងលីគរដូវកាលនេះ។
ដោយហេតុនេះហើយលោក Frank Lampard មើលឃើញភាពស្រដៀងគ្នារវាង Gordon និងខ្សែបម្រើប្រយុទ្ធរបស់ក្លឹបតោខៀវ Mason Mount ដែលខ្លួនធ្លាប់បង្វឹកការនៅកាន់តំណែងជាគ្រូបង្វឹកនៅ Chelsea និង Derby County ។
Lampard បាននិយាយថា “Anthony គឺជាក្មេងដ៏អស្ចារ្យ ហើយមានចលនាល្អបំផុតនៅក្នុងការប្រកួត… ហើយគាត់ស្រដៀងនឹង Mason Mount។ ស្រដៀងគ្នាខ្លាំងណាស់ នៅក្នុងអាកប្បកិរិយារបស់គាត់, កម្រិតទេពកោសល្យរបស់គាត់”។
យ៉ាងណាមិញនៅពេលមានគេសួរថា តើគាត់នឹងបន្តនៅដឹកនាំ Everton ទេ ប្រសិនបើក្លឹបត្រូវបានកាត់ចេញពី Premier League? ពេលនោះ Lampard បាននិយាយថា “ខ្ញុំមិនចង់ចាប់អារម្មណ៍ឆ្លើយសំណួរនេះទេ ប៉ុន្តែអ្វីដែលខ្ញុំនឹងនិយាយគឺ ខ្ញុំស្រឡាញ់ពេលវេលានៃការនៅក្លឹបនេះ។ ខ្ញុំត្រូវបានអ្នកគាំទ្រស្វាគមន៍យ៉ាងអស្ចារ្យ ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យក្លឹបនេះត្រឡប់ទៅកន្លែងដែលខ្ញុំចង់បានវិញ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)