បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍: Manchester City ប្រកាសពីការចុះហត្ថលេខាលើ Erling Haaland
នៅទីបំផុត ក្លឹបមេឃខៀវ Manchester City បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland ហើយនៅពេលនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមតាំងពីរដូវកាលមុនមកម្ល៉េះ។
នៅលើគេហទំព័រផ្លូវការណ៍របស់ខ្លួន ក្លឹប Manchester City បានបញ្ជាក់ពីកិច្ចព្រមព្រៀង ជាមួយនឹង Erling Haaland ដែលផ្ទេរពី Borussia Dortmund។ ការផ្ទេរនេះដែរ ត្រូវបានគេឲ្យដឹងថា មានតម្លៃប្រហែល 55 លានផោន។
កីឡាករវ័យ 21 ឆ្នាំ Haaland គឺជាខ្សែប្រយុទ្ធមុតស្រួច ដែលមានទម្រង់លេងដ៏ល្អបំផុត ដែលក្លឹបធំៗជាច្រើនចង់បាន។ ដំបូងឡើយ ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេគិតថា អាចមានតម្លៃប្រហែល 63 លានផោន ប៉ុន្តែក្លឹប Man City អាចចរចាទិញពី Dortmund ក្នុងតម្លៃនេះ គឺទាបជាងការរំពឹងទុក។
ក្លឹបយក្សនៅអេស្ប៉ាញដែលមាន Barcelona និង Real Madrid ក៏ជាក្លឹបដែលធ្លាប់បានដាក់សំណើរចង់បាន Haaland ផងដែរ ប៉ុន្តែការចរចាផ្នែកកញ្ចប់ហិរញ្ញវត្ថុមិនអាចទៅរួច។
គួររំលឹកផងដែរថា Erling Haaland មានឪពុកឈ្មោះ Alf-Inge Haland គឺជាអតីតខ្សែការពារស្លាបស្ដាំ របស់ក្លឹប Manchester City។ កាលពីកុមារភាព Haaland គឺជាអ្នកគាំទ្រក្លឹប Manchester City ផងដែរ។ ខ្សែប្រយុទ្ធរូបនេះ ត្រូវបាន Borussia Dortmund ចុះហត្ថលេខាយកមកពីក្លឹប RB Salzburg កាលពីដើមឆ្នាំ 2020 បន្ទាប់ពីមើលឃើញពីទម្រង់លេងលេចធ្លោរខ្លាំងនៅ UEFA Champions League។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!