បាល់ទាត់អន្តរជាតិ
Thomas Tuchel អាចនឹងត្រូវបណ្ដេញចេញពីតំណែងមុនកំណត់ ប្រសិនបើរឿងនេះកើតឡើង!!!
ក្លឹប Bayern Munich កំពុងតែស្ថិតក្នុងរដូវកាលដ៏ខកចិត្តមួយ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយជាលទ្ធផលក្លឹប និងគ្រូបង្វឹករូបនេះ បានសម្រេចចិត្តចែកផ្លូវគ្នានៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានក្ដៅៗដែលទើបនឹងចុះផ្សាយថ្មីៗនេះបានឲ្យដឹងថា Thomas Tuchel អាចនឹងត្រូវបណ្ដេញចេញពីក្លឹបមុនពេលកំណត់ទៅទៀត។
យោងតាមអ្នកសារព័ត៌មាន Florian Plettenberg បានឲ្យដឹងថា គ្រូបង្វឹកលោក Thomas Tuchel អាចនឹងបញ្ចប់ឱកាសដឹកនាំ Bayern Munich នៅថ្ងៃទី 6 ដើមខែមីនាខាងមុខនេះ។ យ៉ាងណាមិញគេបានដឹងថា ប្រសិនបើ Bayern Munich បរាជ័យក្នុងការយកឈ្នះ Lazio ហើយត្រូវធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League ពួកគេនឹងបណ្ដេញគ្រូបង្វឹកបច្ចុប្បន្នរូបនេះចេញភ្លាមៗតែម្ដង។
ដោយឡែកប្រសិនបើ Bayern Munich អាចឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនោះ Tuchel នឹងត្រូវបានរំពឹងថា អាចមានឱកាសបន្តអាជីពរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាល។ នៅដំណាក់កាលនេះ ថ្នាក់ដឹកនាំរបស់ក្លឹប Bayern Munich កំពុងស្វែងរកបេក្ខភាពគ្រូបង្វឹកថ្មី ដើម្បីដោះស្រាយបញ្ហានៃទម្រង់លេងរបស់ក្រុម។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ23 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ