បាល់ទាត់អន្តរជាតិ
Erik ten Hag ត្រៀមនាំយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ពី RB Leipzig ដើម្បីជំនួសកន្លែងរបស់ Cristiano Ronaldo
របាយការណ៍ក្ដៅៗកាលពីប៉ុន្មានម៉ោងមុននេះ បានរាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ដែលបច្ចុប្បន្នលេងនៅ RB Leipzig។ ចំណាប់អារម្មណ៍របស់ក្លឹបជាមួយនឹងកីឡាកររូបនេះដែរ គឺជាការបង្អុលបង្ហាញរបស់គ្រូបង្វឹកថ្មី Erik ten Hag។
ខ្សែប្រយុទ្ធដែលបិសាចក្រហមចាប់អារម្មណ៍នេះ គឺកីឡាករ Brian Brobbey ដែលបច្ចុប្បន្នមានវ័យទើបតែ 20 ឆ្នាំប៉ុណ្ណោះ ហើយជាអតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប AFC Ajax និងក្រោយមកត្រូវបានទិញដោយក្លឹប RB Leipzig។
Erik ten Hag ក៏ធ្លាប់ជាគ្រូបង្វឹករបស់កីឡាកររូបនេះដែរ កាលពីឆ្នាំមុន ពេលដែលគាត់ខ្ចីជើងពី RB Leipzig មក AFC Ajax វិញ។ Brian Brobbey មានទម្រង់លេងដ៏លេចធ្លោរនៅលីគកំពូលហូឡង់ Eredivisie ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ 11 ប្រកួតប៉ុណ្ណោះ។
ក្លឹប Ajax បានដាក់សំណើរទិញផ្ដាច់កុងត្រាខ្សែប្រយុទ្ធរូបនេះពី RB Leipzig ដែរ ប៉ុន្តែការចរចាថ្លៃផ្ទេរមិនត្រូវគ្នា ដោយ RB Leipzig ចង់បាន 25 លានអឺរ៉ូ ប៉ុន្តែ Ajax អាចឲ្យពួកគេបានត្រឹមតែ 15 លានអឺរ៉ូប៉ុណ្ណោះ។ ដូច្នេះក្រោយកុងត្រាខ្ចីជើងត្រូវបញ្ចប់ Brian Brobbey ក៏បានត្រឡប់ទៅ RB Leipzig វិញ។
ដោយឡែកការចាប់អារម្មណ៍របស់ក្លឹបបិសាចក្រហម Manchester United ទៅលើកីឡាកររូបនេះ បានកើតឡើងបន្ទាប់ពី Brobbey បាននិយាយបែបលេងសើចកាលពីប៉ុន្មានខែមុនថា គាត់ចង់ឲ្យ Erik ten Hag នាំយកគាត់ទៅ Manchester United។ ប៉ុន្តែឥឡូវនេះ ស្ថានភាពរបស់ក្លឹបបិសាចក្រហម ពិតជាត្រូវការខ្សែប្រយុទ្ធថ្មីម្នាក់ជាចាំបាច់ពិតមែន ស្របពេលដែល Cristiano Ronaldo កំពុងត្រៀមចាកចេញទៅចូលរួមជាមួយក្លឹបតោខៀវ Chelsea។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo