Connect with us

បាល់ទាត់អន្តរជាតិ

Oliver Kahn បង្ហើបថា Matthijs de Ligt ចង់​ចូល​រួម​ជាមួយ Bayern Munich

Published

on

នាយក​ប្រតិបត្តិ​របស់​ក្លឹប Bayern Munich លោក Oliver Kahn បាន​បង្ហើប​ថា ក្លឹប​របស់​លោក​បាន​ពិភាក្សា​ជាមួយ Matthijs de Ligt ហើយ​អះអាង​ថា​ខ្សែការពារ​របស់ Juventus រូប​នេះ ចង់​ចូលរួម​ជា​មួយ​ពួក​គេ។

ដោយ​ឡែក Matthijs de Ligt ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី​អាឡឺម៉ង់​នៅ​រដូវក្តៅនេះ ហើយ​ថ្មីៗ​នេះ​គេហទំព័រ 90min.com បាន​រាយការណ៍​ថា Bayern Munich កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្លាំង​ឡើង ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ ខណៈ​ក្លឹប​តោខៀវ Chelsea ដែល​ធ្លាប់​ចាប់​អារម្មណ៍​លើ Matthijs de Ligt កាន់​តែ​អស់​ឱកាស។

ទោះបី​ជា​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ជា​មួយ Matthijs de Ligt រួច​រាល់អស់​ហើយ​ក៏​ដោយ ការ​ចរចា​តម្លៃ​ផ្ទេរ​ជាមួយ Juventus កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ក្ដៅ​គគុក។ របាយការណ៍​ច្បាស់​ការណ៍​មួយ​លើក​ឡើង​ថា ក្លឹប​សេះបង្កង់ Juventus ចង់​បាន​តម្លៃ​ផ្ទេរ 100 លានអឺរ៉ូសម្រាប់ De Ligt ដែល​នេះ​ជា​តម្លៃ​ផ្ទេរ​ខ្សែ​ការពារ​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ពិភព​បាល់ទាត់។

និយាយ​អំពី​ការ​ផ្ទេរ​កាល​ពី​ថ្ងៃសៅរ៍ លោក Oliver Kahn បាន​បញ្ជាក់​ថា៖ “ការ​ពិភាក្សា​កំពុង​ដំណើរ​ការ។ កីឡាករ​ផ្ទាល់ ពិត​ជា​​ចង់​មក Bayern Munich។ យើង​នឹង​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត ហើយ​បន្ទាប់​មក​យើង​នឹង​ស្វែងរក​ឃើញ​ពី​របៀប​ដែល​អ្វីៗ​អាច​ដំណើរ​ការ​ទៅ​បាន។ ខ្ញុំ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ប៉ាន់ស្មាន​ស្ថានភាព​ណាមួយ​ជាមុន”។

ប្រភព: 90 Min

Trending

Exit mobile version